អាមេរិក និងចិនពេលនេះកំពុងតែ ប្រឈមមុខតានតឹងដាក់គ្នាដោយយោធានៅតំបន់សមុទ្រចិនភាគខាងត្បូងដោយសារតែអាមេរិកបានលូកដៃរារាំងមហិច្ឆតារបស់ចិននៅក្នុងតំបន់។ ទោះបីបែបនេះក្តីក៏ចិននៅតែបញ្ជូនកម្លាំងទាហានជើងទឹកទៅចូលរួមធ្វើសមយុទ្ធក្រោមការដឹកនាំរបស់ អាមេរិក។ មន្ត្រីជាន់ខ្ពស់របស់អាមេរិកមួយ រូបបានជូនដំណឹងថា “ប្រទេសចិននឹង ចូលរួមនៅក្នុងមហាសមយុទ្ធយោធាមួយក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក”។
សមយុទ្ធយោធានេះត្រូវបានធ្វើឡើង ក្នុងរយៈពេលពីរឆ្នាំម្តងនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកដែលនឹងចូលរួមដោយប្រទេសចំនួន២០ក្រោមបញ្ជាការរបស់សហរដ្ឋអាមេរិក។ កងទ័ពជើងទឹកចិនធ្លាប់បានចូល រួមធ្វើម្តងរួចមកហើយនិងក៏ជាលើកទីមួយដែរកាលពីឆ្នាំ២០១៤ នៅក្នុងមហាសម យុទ្ធមួយឈ្មោះ Rimpac ដែលជាសមយុទ្ធ ជើងទឹកអន្តរជាតិ។
លោកឧត្តមនាវីទោ Joseph Aucoin មេបញ្ជាការនៃកងនាវាអាមេរិកទី៧ បានថ្លែងប្រាប់ដល់បណ្តាអ្នកកាសែតថា កង ទ័ពជើងទឹករបស់សាធារណរដ្ឋប្រជាមានិត ចិននឹងចូលរួមនៅក្នុងមហាសមយុទ្ធដ៏ សំខាន់បំផុតមួយនៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ។
លោក Aucoin បានថ្លែងបញ្ជាក់យ៉ាង ដូច្នេះ បន្ទាប់ពីនាវារបស់អាមេរិកមួយ គ្រឿងឈ្មោះ USS Blue Ridge បានធ្វើ ដំណើរមកដល់ក្រុងសៀងហៃប៉ុន្មានថ្ងៃ ប៉ុណ្ណោះក្រោយពីប្រទេសចិនបដិសេធមិន ព្រមឲ្យនាវាផ្ទុកយន្តហោះអាមេរិកឈប់ សំចតនៅហុងកុង។
រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter វិញធ្លាប់បានថ្លែងថាអាមេរិកនៅតែអញ្ជើញប្រទេសចិនឲ្យចូលរួមក្នុងសមយុទ្ធ Rimpac ជានិច្ច។
ម្យ៉ាងទៀតយោងតាមលោកឧត្តមនាវី ទោ Joseph Aucoin សមយុទ្ធនេះក៏ជា មធ្យោបាយមួយដើម្បីធ្វើឲ្យអាមេរិក និងចិន ស្គាល់គ្នាបានប្រសើរជាងមុនធ្វើការរួមគ្នាកាន់តែជិតស្និទ្ធនិងមានការយោគយល់គ្នាដើម្បីអាចជួយគ្នានៅក្នុងអន្តរាគមន៍នានា ដូចជានៅលើវិស័យជំនួយមនុស្សធម៌ឬ មួយការជួយសង្គ្រោះគ្នានៅពេលមាន គ្រោះមហន្តរាយជាដើម៕
ប្រែសម្រួល៖ ម៉ែវ សាធី