អ្នកសារព័ត៌មានជនជាតិអាមេរិកលោក David Andelman បានសរសេរអត្ថបទ មួយចុះផ្សាយនៅលើសារព័ត៌មានអាមេរិក USA today ដោយលោកបានសរសេរថា “លើកនេះយើងបានចាញ់នៅក្នុងការប្រកួតប្រជែងសព្វាវុធ”។
លោក David Andelman បញ្ជាក់ថា នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាគម្រប់ ខួប៧០ឆ្នាំ ថ្ងៃជ័យជម្នះទៅលើរបបហ្វា ស៊ីសអាល្លឺម៉ង់ រុស្ស៊ីបានបង្ហាញរថពាស ដែកប្រភេទថ្មីទាំងស្រុង។ មិនត្រឹមតែ ប៉ុណ្ណោះរុស្ស៊ីបានដាក់ឱ្យប្រើប្រាស់នូវ យន្ដហោះចម្បាំងដូចជា Mig 35 កាំជ្រួច មីស៊ីលការពារដែនអាកាស Panshir-S1 នៅក្នុងឃ្លាំងអាវុធយុទ្ធសាស្ដ្រទៀតផង។ ប្រព័ន្ធសព្វាវុធទាំងនោះអាចវាយប្រហារ ទៅលើកាំជ្រួចមីស៊ីលមានស្លាប ឬនាវា មុជទឹកបំបាំងកាយ។ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខសម្ភារយោធារបស់រុស្ស៊ីដល់ទៅ ៧០ភាគរយជារបស់ថ្មីបំផុត។
លោក David Andelman បានសារ ភាពថា ការប្រកួតប្រជែងសព្វាវុធនៅ លើពិភពលោកមិនត្រឹមតែអាមេរិក និង រុស្ស៊ីប៉ុណ្ណោះទេ គឺមានប្រទេសជាច្រើន បានចូលរួម។ លោកបញ្ជាក់ទៀតថា ចិនក៏ បានសាងសង់នាវាផ្ទុកយន្ដហោះមួយ គ្រឿងរួចជាស្រេច ហើយពេលនេះចិនបន្ដសាងសង់នាវាផ្ទុកយន្ដហោះថ្មីមួយទៀត ដែលបំពាក់ឧបករណ៍ទំនើបមិនចាញ់នាវា របស់អាមេរិកនោះឡើយ។
ដើម្បីឆ្លើយទៅនឹងសំណួរសួរថា តើអ្នក ណាជំរុញឱ្យមានការប្រកួតប្រជែងសព្វា វុធ? អ្នកសារព័ត៌មានអាមេរិកបានដកស្រង់ សម្ដីអតីតអគ្គនាយកក្រសួងចារកិច្ចអង់ គ្លេសលោក David Omand មកបញ្ជាក់ថា “អស់លោកបានអនុម័តការដាក់ទណ្ឌកម្ម ទៅលើប្រទេសជាច្រើនដូចជារុស្ស៊ី និង អីុរ៉ង់ ហើយប្រទេសទាំងនោះមិនបាន ប្រតិកម្មតបតអ្វីនោះឡើយដោយសារតែ ពួកគេមានវិធីសាស្ដ្រវាយបកវិញប្រកប ដោយប្រសិទ្ធភាព”។
ជាការពិតណាស់រយៈពេលកន្លងមក រុស្ស៊ីនិងអុីរ៉ង់បានបង្ហាញនូវសព្វាវុធថ្មីៗ ហើយដាក់ឱ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ចំណែកអាមេរិកវិញមិនមានសព្វាវុធណាមួយថ្មីបង្ហាញឱ្យពិភពលោកបានឃើញ នៅឡើយ ទាំងនោះជាការបរាជ័យមួយនៅក្នុងការប្រកួតប្រជែងសព្វាវុធនៅលើ ពិភពលោក។
បច្ចុប្បន្នដោយសារតែមានវិវាទជា ច្រើនបានកើតឡើងនៅលើពិភពលោក ពិសេសគឺវិវាទដែនអធិបតេយ្យ និងការ ពង្រីកអំណាចបានជំរុញឱ្យប្រទេសជាច្រើន ត្រូវបង្កើនការផលិតសព្វវុធក៏ដូចជាបង្កើនការទិញសព្វាវុធជាដើម។
អាមេរិកជាប្រទេសមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅលើពិភពលោកតែ រយៈពេលកន្លងមកអាមេរិកមិនបានបង្ហាញ នូវសព្វាវុធថ្មីៗរបស់ខ្លួននោះឡើយ។ ដោយ ប្រើប្រាស់តែសព្វាវុធចាស់ៗតែប៉ុណ្ណោះ តែមានគុណភាព និងប្រសិទ្ធភាពជាង ប្រទេសនានានៅលើពិភពលោក ។
អាមេរិកមាននាវាផ្ទុកយន្ដហោះដល់ទៅ១១គ្រឿងដើរដោយថាមពលបរមាណូ និងកងពលនាវាចម្បាំងដ៏រឹងមាំនិងទំនើប បំផុតនៅលើពិភពលោកគ្មានប្រទេសណា អាចប្រៀបផ្ទឹមបានឡើយ។ មិនត្រឹមតែ មានសព្វាវុធទំនើបៗប៉ុណ្ណោះទេ កម្លាំង ទាហានអាមេរិកថែមទាំងមានបទពិសោធន៍ ច្រើនក្នុងការធ្វើសង្គ្រាមក៏ដូចជាការកម្ទេចនាវាផ្ទុកយន្ដហោះរបស់សត្រូវ។
និយាយរួមអាមេរិកអាចកម្ទេចនាវាផ្ទុកយន្ដហោះសត្រូវបានតែសត្រូវមិនអាច កម្ទេចនាវាផ្ទុកយន្ដហោះរបស់អាមេរិក បានឡើយ។ អាមេរិកទទួលបានបទ ពិសោធន៍ជាច្រើននៅក្នុងសង្គ្រាមលោក លើកទីពីរនិងសង្គ្រាមត្រជាក់។
ទន្ទឹមនឹងសព្វាវុធទំនើបៗកម្លាំងទាហាន អាមេរិកបាននាំមុខទាហានចិនពីបទ ពិសោធន៍នៅក្នុងការធ្វើសង្គ្រាម។ ចិនមិនដែលចូលរួមនៅក្នុងសង្គ្រាមថ្នាក់អន្ដរជាតិណាមួយនោះឡើយចាប់តាំងពីឆ្នាំ១៩៧៩ មក បន្ទាប់ពីវាយប្រហារចូលព្រំដែន ភាគខាងជើងប្រទេសវៀតណាមហើយ ទទួលរងនូវការខូចខាតបរាជ័យជាច្រើន។
ក្នុងពេលជាមួយគ្នានេះកម្លាំងទាហានអាមេរិកបានចូលរួមក្នុងសង្គ្រាមជាបន្ដ បន្ទាប់ចាប់តាំងពីឆ្នាំ១៩៩១មក។ អាមេរិកបានបញ្ជូនកម្លាំងទៅវាយប្រហារប្រទេស ជាច្រើនក្នុងនោះមានអីុរ៉ាក់ អាហ្វហ្គានីស្ថាន ជាដើម។ ក្រៅពីនេះអាមេរិកមានអាទិភាពជាងគេបង្អស់នៅលើពិភពលោកគឺបណ្ដាញ អាមេរិកមានប្រទេសជាសម្ពន្ធមិត្ដខ្លាំងៗលំដាប់ពិភពលោកជាច្រើនរហូតដល់៦០ប្រទេស។
មូលនិធិសម្រាប់ការពារជាតិរបស់ អាមេរិកនិងប្រទេសសម្ពន្ធមិត្ដមានរហូត ដល់៨០ភាគរយសរុបការចំណាយសម្រាប់ ការពារជាតិនៅលើពិភពលោក។ ចំណែកចិននាពេលនេះមានប្រទេសសម្ពន្ធមិត្ដជិតស្និទ្ធបំផុតគឺកូរ៉េខាងជើង និងប៉ាគីស្ថាន។ ចិនក៏បានសហការទិញសព្វាវុធពីប្រទេសរុស្ស៊ីផងដែរ ប៉ុន្ដែការមិនមានទំនុកចិត្ដគ្នាធ្វើ ឱ្យចិននិងរុស្ស៊ីពិបាកចាត់ទុកគ្នាជាសម្ពន្ធមិត្ដ។
រុស្ស៊ីមានទំនាក់ទំនងជាមួយប្រទេសជាច្រើនដែលជាសត្រូវរបស់ចិនក្នុងនោះ មានទាំងឥណ្ឌា និងប្រទេសក្នុងតំបន់អាស៊ាន មានវៀតណាមជាដើម។ កន្លងមករុស្ស៊ី បានលក់កាំជ្រួចមីស៊ីលឱ្យវៀតណាមធ្វើ ឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។
ចំពោះសត្រូវយុទ្ធសាស្ដ្ររបស់អាមេរិក នាពេលនេះគឺចិនក៏កំពុងតែបង្កើនការ ផលិតសព្វាវុធទំនើបៗជាច្រើនផងដែរ។ កម្លាំងទាហានចិនចាប់ផ្ដើមឡើងដោយ កម្លាំងថ្មើរជើងហើយបានបំពាក់កាំជ្រួចមីស៊ីលមួយចំនួនតូចតែប៉ុណ្ណោះ ដែលបាញ់ ចេញពីជើងទម្រអចលនាអាចបំពាក់ក្បាល គ្រាប់បរមាណូបាន។ នៅក្នុងអំឡុងទសវត្សរ៍ ឆ្នាំ១៩៩០ កម្លាំងទាហានចិនចាប់ផ្ដើម បោះជំហានទៅឆ្ងាយជាងមុនដោយពង្រីក កម្លាំងទាហានជើងទឹក និងដែនអាកាស និងកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រប់បរមាណូមានកម្រិតចំគោលដៅខ្ពស់ហើយអាចបាញ់ចំគោលដៅ ចល័តនៅលើដែនសមុទ្រ ទៀតផង។
នៅក្នុងពេលនេះចិនកំពុងតែធ្វើឱ្យ ទំនើបជាងមុននូវឃ្លាំងអាវុធបរមាណូរបស់ ខ្លួនតាមរយៈបំពាក់ក្បាលគ្រាប់បរមាណូ នៅលើកាំជ្រួចមីស៊ីលមានជើងទម្រចល័ត និងកាំជ្រួចមីស៊ីលបំពាក់នៅលើនាវាមុជ ទឹក។ តាមឯកសារយោធាបានបង្ហាញឱ្យ ឃើញថា ចិនទទួលស្គាល់គម្លាតដ៏ធំរវាង រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រទេសដែលជាសត្រូវដែលមានសព្វាវុធទំនើបៗ។ ប៉ុន្ដែ ចិនបានជំរុញឱ្យមានយុទ្ធសាស្ដ្រ “ក្រុម ខ្សោយដាក់គំនាបលើក្រុមខ្លាំង”។
ចិនមានលទ្ធភាពវាយប្រហារតាម បណ្ដាញខ្ពស់ហើយរដ្ឋាភិបាលចិនបាន ចំណាយប្រាក់យ៉ាងច្រើនសម្រាប់បង្កើត កម្លាំងវាយប្រហារតាមបណ្ដាញដែលចិន ហៅថាកម្លាំងទាហានបណ្ដាញ។ ការដែល ចិនផ្ដោតសំខាន់ទៅលើការវាយប្រហារតាម បណ្ដាញធ្វើឱ្យអាមេរិកបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងដែលគេអាចនិយាយបានថា ចិនកំពុងនាំមុខអាមេរិកនៅក្នុងសង្គ្រាមវាយប្រហារតាមបណ្ដាញ ៕
ប្រែសម្រួល៖ ម៉ែវ សាធី