ភ្នំពេញ៖ ជិត២ឆ្នាំហើយស្ងាត់ឈឹងសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ ពេលចុះពីរថយន្តកណ្តាលរាជធានីភ្នំពេញ យ៉ាងសាហាវឃោឃៅព្រៃផ្សៃ និងមិនទាន់បានផ្តន្ទាទោសលើជនណាម្នាក់ជាឃាតក ឬជាមេគំនិត ក្នុងអំពើឃាតកម្មនោះនៅឡើយទេ ។
បើទោះបីសមត្តកិច្ច ខិតខំប្រឹងប្រែងស្រាវជ្រាវ វែកមុខឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៥នាក់ មានឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៤នាក់ នោះផងតាំងពីចុងឆ្នាំ២០១៤ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០១៦ ជនសង្ស័យនៅ រញឹម…នៅឡើយ ។ ធ្វើឲ្យព្រលឹងសាកសព..និងក្រុមគ្រួសារជនរងគ្រោះ កំពុងទន្ទឹងរង់ចាំមើលឃាតកពិត និងអ្នកនៅពីក្រោយឃាកម្មនេះជានណា !
មានតែតុលាការទេ អាចដំណើរនិតិវិធីលើកយកសំណុំរឿងនេះ បើកសវនាការសួរដេញដោល និងវិនិច្ឆ័យទោស លើជនដែលត្រូវចោទ តែរឿងនេះស្ងាត់ឈឹង ដោយមិនដឹងមូលហេតុពិតប្រាកដ? និងមានភាពមន្ទិលសង្ស័យពីមជ្ឈដ្ឋានទូទៅតាមដានក្នុងឃាតកម្មដ៏ឃោឃៅនេះផងដែរ៕
ដោយ៖ សុខ ខេមរា