​​​​​​សហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនសន្យាផ្តល់ សម្ភារហ្វឹកហាត់ដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន ប្រធានសហ ព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានអនុញ្ញាតឲ្យអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារដើម្បីស្វែងរកយុទ្ធសាស្ត្រដើម្បី ពង្រឹងកីឡាកាយសម្ព័ន្ធកម្ពុជានិងបង្កើន ទំនាក់ទំនងរវាងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានិងសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុន សម្រាប់ជួយគ្នាទៅវិញទៅមកផងដែរ ។

លោក ណយ ផាន់ណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជំនួបរវាងលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានឹង អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅគឺដើម្បីស្វែងរកដំណោះស្រាយផ្សេងៗធ្វើយ៉ាងណាឲ្យវិស័យកីឡាកាយសម្ព័ន្ធកម្ពុជាមានការរីកចម្រើនឆ្លើយតបទៅនឹងសភាពការណ៍នៃការវិវឌ្ឍយ៉ាងឆាបរហ័សរបស់កីឡានៅទូទាំងសកល លោក ។

លោកថោង ខុន មានប្រសាសន៍ស្នើទៅលោកអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនធ្វើយ៉ាងណាពង្រីកសហប្រតិបត្តិការក្នុងរវាងគ្នានឹងគ្នាឲ្យល្អប្រសើរដើម្បីអភិវឌ្ឍវិស័យកីឡាកាយសម្ព័ន្ធកម្ពុជា សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាថ្នាក់តំបន់ជាលើកដំបូងនេះហេតុ ដូច្នេះហើយកម្ពុជាត្រូវការដៃគូបរទេស ជួយជ្រោមជ្រែងទាំងសម្ភារ បច្ចេកទេស និងការបណ្តុបណ្តាល ។

ជាកិច្ចឆ្លើយតបលោកអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនក៏បាន សន្យាជួយឧបត្ថម្ភសម្ភារជូនដល់សហព័ន្ធកីឡាកាយសម័្ពន្ធកម្ពុជាដូចជា របារណឹង ១សិត ស្រប១សិត សេះកង១សិត និង សម្ភារផ្សេងៗមួយចំនួនទៀត គិតជាថវិកាមានតម្លៃប្រមាណជិត២ម៉ឺនដុល្លារ។

លោកណយ ផាន់ណា បានបញ្ជាក់ថា ក្នុងជំនួបរវាងលោក ថោង ខុន នឹងអគ្គលេខា ធិការសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនខាងលើនោះដែរ ភាគីជប៉ុនក៏បានសន្យាថានឹងផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីកម្ពុជា បានទៅចូលរួមប្រកួតក្នុងកម្មវិធីប្រកួតមួយចំនួនក្នុងប្រទេសជប៉ុនដើម្បីទុកជាការដកស្រង់បទពិសោធន៍និងស្វែងយល់បន្ថែមទៀត ៕

2

3

1

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print