សម្តេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវអាជ្ញាធរមានសមត្ថកិច្ច បន្តជីក និងស្ដារ អណ្ដូង ស្រះទឹក ត្រពាំង ប្រឡាយ និងអាងស្តុកទឹក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថាៈ​ ទោះបីមានភ្លៀងកំពុងធ្លាក់មកនៅតាមតំបន់មួយចំនួនក្ដី តម្រូវការទឹកទទួលទានសម្រាប់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយគ្រោះមហន្តរាយរាំងស្ងួត គឺនៅតែត្រូវការទឹកប្រើប្រាស់ចាំបាច់ជានិច្ច ។

សម្តេចបានថ្លែងបន្តថាៈ​ ខ្ញំសុំអំពាវនាវអាជ្ញាធរមានសមត្ថកិច្ច បន្តជីក និងស្ដារ អណ្ដូង ស្រះទឹក ត្រពាំង ប្រឡាយ និងអាងស្តុកទឹក សម្រាប់ប្រើប្រាស់ជាបន្ទាន់នៅពេលនេះ និងសម្រាប់ទៅថ្ងៃក្រោយ។

សម្តេចបានចាត់ទុកថាៈ​ សកម្មភាពចែកចាយទឹកគឺនៅតែបន្តធ្វើដោយសកម្ម លុះត្រាណាតែមានភ្លៀងធ្លាក់ប្រើប្រាស់គ្រប់គ្រាន់ ។ ទន្ទឹមនឹងនេះសុំអាជ្ញាធរយកចិត្តទុកដាក់ជួយជុសជុលផ្ទះសម្បែងប្រជាពលរដ្ឋ និងសាលារៀន សម្រាប់ក្មួយៗ ចៅៗ អោយបានចូលរៀនគ្រប់ៗគ្នា ព្រមទាំងជួយតាមដានពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យ សម្រាប់ព្យាបាលដល់បងប្អូនរងគ្រោះអោយបានទាន់សភាពការណ៍ ។

សម្តេចបានលើកឡើងទៀតថាៈ​ ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណសម្បុរសជន ជាតិ និងអន្តជាតិ អាជ្ញាធរ មានសមត្ថកិច្ច ក្រុមហ៊ុនឯកជន កាកបាទក្រហមកម្ពុជា និងយុវជនស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយយ៉ាងសកម្មក្នុងសកម្មភាពចែកចាយទឹកដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕​

image

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print