ប្រកាសលេខ៤១៦ ក.ប/ប្រ.ក “ប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៦” របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញៈ​ ប្រកាសនេះគឺក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំឡើងដោយយោងលើ៖

ទី១. អនុក្រឹត្យលេខ ១៣៦ អនក្រ.បក. ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៦។

ទី២. មាត្រា១៦២ នៃច្បាប់ស្តីពីការងារពោលក្រសួងយកអនុក្រឹត្យលេខ ១៣៦ បូកបន្ថែមនឹងមាត្រា១៦២ នៃច្បាប់ស្តីពីការងារ។

យោងលើប្រកាស៤១៦ នេះ កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ(ខាងឯកជន) ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃ បន្ថែមទៀតប្រសិនជាការឈប់សម្រាកថ្ងៃបុណ្យផ្លូវការណាមួយប៉ះចំលើថ្ងៃអាទិត្យ។

សម្រាប់មន្ត្រីរាជការស៉ីវិល ដែលស្ថិតនៅក្រោមច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៉ីវិល គឺត្រូវអនុវត្តតាមស្មារតីអនុក្រឹត្យ១៣៦ ទាំងស្រុង ពោលគឺពុំមានការឈប់សងនោះឡើយ។

ប៉ុន្តែចំពោះសហគ្រាស គ្រឹះស្ថាន ទាំងឡាយណាដែលមិនអាចបញ្ឈប់សកម្មភាពអាជីវកម្ម ដូចជាផ្នែកសេវាកម្ម ត្រូវរៀបចំឲ្យមានការឈប់សម្រាកផ្លាស់ប្តូរវេនគ្នានៅថ្ងៃផ្សេងទៀត។ សហគ្រាសគ្រឹះស្ថានក៏អាចចចារប្រមូលផ្តំុថ្ងៃឈប់សម្រាកទៅជាប់គ្នាក្នុងពេលណាមួយផងដែរប្រសិនជាមានការឯកភាពស្រុះស្រួលគ្នារវាងកម្មករនិយោជិត និងនិយោជក៕​

image image

ដោយ​ ហេង​ សួរ

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print