តុលាការបានសម្រេចឃុំខ្លួនយុវជនដែលកាប់អ្នកលក់តែគុជដាច់ប្រអប់ដៃឆ្វេង ហើយនៅរសៀលនេះ

ចែករំលែក៖

កណ្តាល៖ លោក គីម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនយុវជនម្នាក់ដែលបានប្រើកាំបិតប៉័ងតោកាប់លើអ្នកលក់តែគុជដាច់ប្រអប់ដៃឆ្វេង ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។

ជនជាប់ចោទត្រូវបានលោក ទេព មុនិន្ទ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលបានសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារកាត់អវៈយវៈ ឬពិការភាព យោងតាមមាត្រា២២៣នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទមានឈ្មោះ ដួង ចាន់រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនរងគ្រោះមានឈ្មោះ ឡៅ ចាន់ក្តឹប ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អ្នកលក់តែគុជ
រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះត្រូវជនសង្ស័យកាប់នឹងកាំបិតប៉័ងតោរងរបធ្ងន់ធ្ងរត្រង់ក្បាល និងដាច់ប្រអប់ដៃខាងឆ្វេង ខណៈកំពុងអង្គុយលក់តែគុជកាលពីម៉ោង៧ និង៥នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះប្រាកដមែន ដោយសារតែខ្លួនបានខឹងជនរងគ្រោះដែលបានវាយម្តាយរបស់ខ្លួន៕

image image

ដោយ​ សារ៉េត​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print