ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មនុស្សចំនួន ០៦នាក់បានស្លាប់ ក្នុងនោះ(ស្រី ៣នាក់) និងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) របួសស្រាល ៤នាក់ (ស្រី ១នាក់) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !។
របាយការណ៍ដដែលបន្តថា យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២៨ ខែកក្កដា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៤លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីការពារជីវិតរបស់លោកអ្នក៕
ដោយ៖អារុណរះ