ក្រុមលោកគ្រូអ្នកគ្រូនៅវិទ្យាល័យថ្មគ្រែ ព្រមចូលបង្រៀនសិស្សវិញ តែវិវាទរវាងគ្រូនិងនាយក នៅមិនទាន់បញ្ជាប់នៅឡើយទេ មាតាបីតា អាណាព្យាបាលសិស្ស នៅតែមានក្ដីបារម្ភ

ចែករំលែក៖

ខេត្តក្រចេះ៖ មាតាបីតាអាណាព្យាបាលសិស្សរៀន នៅវិទ្យាល័យថ្មគ្រែ ស្ដិតនៅឃុំថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ នៅតែមានការព្រួយបារម្ភចំពោះការសិក្សារបស់កូនៗពួកគាត់ដដែលក្រោយពីក្រុមលោកគ្រួអ្នកគ្រូពិតមែនតែព្រមចូលបង្រៀនសិស្សវិញ តែភាពរកាំរកូសជម្លោះផ្ទៃក្នុងរវាងលោកគ្រូបង្រៀន និងលោកនាយកសាលានេាះបានកើតឡើងចាប់តាំងពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២មកម្លេះដែលមានការមិនចុះសម្រុងបន្តភាពខ្នាំងខ្នាក់និងគ្នារហូតដល់បច្ចុប្បន្នដដែល។

បើតាអាណាព្យាបាលសិស្សលើកឡើងថាពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ចំពោះកាសិក្សារបស់កូនៗពួកគាត់ព្រោះ នៅក្នុងសាលាមួយធ្វើការមិនសាមគ្គីគ្នា មានជម្លោះផ្ទៃក្នុងគ្រូដោយគ្រូ នាយកដោយនាយកសាលារៀនបែបនេះមិនមានការរីកចម្រើននោះទេ សូម្បីតែការសិក្សារបស់សិស្សក៏មានការធ្លាក់ចុះដែរ។

ហើយសាលាវិទ្យាល័យថ្មគ្រែនេះ មិនដឹងថា លោកនាយកសាលា គិតយ៉ាងដូចម្តេចនោះទេ សូម្បីតែសៀវភៅតាមដានសិស្សក៏គ្មានដែរ តើឱ្យពួកគាត់ដឹងថាកូនៗរបស់គាត់ចូលរៀនមិនទៀងទាត់តាមរយៈណាទៅ? បើសាលាមួយទាំងមូលគ្មានសៀវភៅតាមដានសិស្សផងនោះ។

លោកគ្រូអ្នកគ្រូបានបញ្ជាក់ថា ការត្រឡាប់ចូលបង្រៀនសិស្សឡើងវីញនេះ មិនមែនមាន ន័យថាការដោះស្រាយបញ្ហាបានបញ្ចប់នោះទេ ភាពរកាំរកូសនិងមិនត្រូវរ៉ូវគ្នារវាងគ្រូនិងនាយកសាលាគឺនៅតែដដែល មិនបានបញ្ចប់នោះឡើយ។

ចំណែកការចូលបង្រៀនសិស្សឡើងវិញគឺដោយ សារ តែការអាណិតសិស្ស ដែលបានខកខានការ សិក្សា ហើយ ការចូលបង្រៀនឡើងវិញរបស់គ្រូគឺដើម្បីតែបំពេញកាត្វព្ធកិច្ចការងាររបស់ខ្លួនតែប៉ុណ្ណោះ។

ដោយ ឡែកការសហការណាមួយរវាងគ្រូនិងនាយកសាលាគឺនៅតែមិនអាចទទួលយកបានតាមកាសម្របសម្រួលរបស់មន្ទីរអប់រំនោះឡើយ ។

គ្រូៗថាមិនយល់ស្របតាមកាសម្របសម្រួលរបស់ប្រធានមន្ទីរនាថ្ងៃ១៨ ខែកក្តដា ឆ្នាំ២០២២នោះឡើយ ពីព្រោះការចុះមកសម្របសម្រួលរបស់ប្រធានមន្ទីរហាក់ដូចជាកំពុងតែដាក់បន្ទុកនិងគំនាបទៅលោកគ្រូអ្នកគ្រូទៅវិញមិនមែនការសម្របសម្រួលឱ្យបានត្រូវគ្នានោះទេ ។

តាមលិខិតដែលប្រធានមន្ទីររាយការណ៍ទៅក្រសួងអប់រំថា លោកគ្រូ-អ្នកគ្រូនៃវិទ្យាល័យថ្មគ្រែ បានយល់ព្រមតាមការសម្របសម្រួលរបស់ប្រធាន មន្ទីរនោះ មិនមែនជាការពិតឡើយ លោកគ្រូ-អ្នកគ្រូនៅតែមានការមិនសុខចិត្តក្នុងការទទួលយក លោក ស៊ុន ម៉េងកាន ជានាយកវិទ្យាល័យនោះដែរ។

ពួកគាត់បន្តថាលោក ស៊ុន ម៉េងកាន គឺជានាយកវិទ្យាល័យ ប៉ុន្តែបែរជាអនុញ្ញាតឱ្យប្រពន្ធរបស់ខ្លួនដែលជាគ្រូបឋមសោះទៅលូកដៃដឹកនាំបញ្ជាគ្រូវិទ្យាល័យទៅវិញ បើដឹកនាំតែក្រុមគ្រួសារខ្លួនឯងមិនបានផង តើមានសមត្ថភាពឯណាទៅដឹកនាំអង្គភាពរបស់រដ្ឋមួយដែលមានការទទួលខុសត្រូវខ្ពស់ទទួលបានការីកចំរើនកើតនោះ។

លោកគ្រូអ្នកគ្រូ សូមសំណូមពរដល់លោករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយដោះស្រាយរាល់បញ្ហាដែលកើតមានចំពោះ លោកគ្រូ-អ្នកគ្រូ ជាពិសេសបើមានវត្តមាន លោក ស៊ុន ម៉េងកាន នៅគ្រប់គ្រងវិទ្យាល័យបន្តទៀត នោះរាល់សកម្មភាព របស់លោកគ្រូ-អ្នកគ្រូនៅតែបន្តមិនសហការជាមួយលោកនាយកនោះដដែល៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print