ក្រោយពេលផ្ទុះជំងឺអុតស្វាលើកដំបូងនៅថ្ងៃទី៣ខែមិថុនា មកទល់ពេលនេះ ទីក្រុង San Francisco មានករណីកើតជំងឺអុតស្វាកើនឡើងខ្ពស់ដល់ទៅ២៦១
នាក់ហើយៗករណីឆ្លងបន្តនឹងកើនឡើងខ្ពស់នាពេលខាងមុខ។
មន្ត្រីរដ្ឋបាលទីក្រុង San Francisco រដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃទី២៨ ខែកក្កដា(ពេលវេលាអាមេរិក) បានប្រកាសអាសន្នក្នុងទីក្រុងទាំងមូល ខណៈដែលបានរកឃើញករណីកើតជំងឺអុតស្វាកើនឡើងខ្ពស់។
មន្ត្រីសុខាភិបាលទីក្រុង San Francisco បានឱ្យដឹងថា រដ្ឋបាលទីក្រុងនេះនឹងអនុវត្តវិធានការបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ។ ប៉ុន្តែរដ្ឋបាលទីក្រុង San Francisco នឹងមិនមានការកាត់បន្ថយសកម្មភាពនានានៅក្នុងទីក្រុងនេះឡើយ ដូចកាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែរ ។
ក្នុងពេលនេះដែរនៅទ្វីបអាហ្វ្រិក នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងអាហ្វ្រិក(CDC) បានឱ្យដឹងថា តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះនៅទូទាំងអាហ្វ្រិកមានករណីកើតជំងឺអុតស្វាជាង២.១០១នាក់ និងស្លាប់ ៧៥នាក់ ។ បច្ចុប្បន្នករណីស្លាប់នៅទ្វីបអាហ្វ្រិកដោយជំងឺនេះបានថយចុះ ៣,៦%៕ ដោយ ធីរីណា
រូបថត : AP