សមត្ថកិច្ច​ជំនាញខេត្តព្រះសីហនុ​ បង្ក្រាបករណីគ្រឿងញៀន​ បានចំនួន១០ករណី ឃាត់ខ្លួនមនុស្ស១៩នាក់ ក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន១០ករណី ឃាត់ខ្លួន១៩នាក់ ស្រី០៣នាក់ ( ជនជាតិខ្មែរ ១៤នាក់ ស្រី ០២នាក់ ជនជាតចិន ០៤នាក់ និងជនជាតិវៀតណាម ស្រី ០១នាក់ ) ក្រោមការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។

របាយការណ៍​ដដែល​បន្តថា​ ដកហូតវត្ថុតាងរួមមាន៖

-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ៣៩កញ្ចប់ ទម្ងន់សុទ្ធ ៣២,១៤ក្រាម ។ 

-សារធាតុញៀនប្រភេទកេតាមីន(K) ចំនួន ៣២កញ្ចប់ ទម្ងន់សុទ្ធ ១៣២,២៧ក្រាម ។ 

-សារធាតុញៀនប្រភេទអុិចស្តាសុី(MDMA)ចំនួន ០២កញ្ចប់ និង ១៤២គ្រាប់ ទម្ងន់សុទ្ធ ៥៣ក្រាម ។ 

-សារធាតុញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន ១៧គ្រាប់ ទម្ងន់សុទ្ធ ១,៥៦ ។ 

-កញ្ឆាក្រៀមចំនួន ០១កញ្ចប់ ទម្ងន់សុទ្ធ ២,៤៩ក្រាម

-ជញ្ចីងថ្លឹងគ្រឿងញៀន ០៣គ្រឿង ។

-សម្ភារកែច្នៃមួយចំនួន ។ 

-និងសម្ភារមួយចំនួនទៀត ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print