ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាទទាំងអស់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា។
ញាតិ្តគាំទ្រ
ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទាំងអស់ សូមប្រកាសគាំទ្រជាឱឡារិក និងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសម្លេងយល់ព្រម១០៥ លើ ១០៦ ។
យើងខ្ញុំទាំងអស់គ្នាយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ ស្របតាមគោលការណ៍របបសភានិយម និងដើម្បីបុព្វហេតុនៃនិរន្តរភាពជាតិព្រមទាំង ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជនកម្ពុជា៕
ដោយ : សុខ ខេមរា