ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន១០ករណី ឃាត់ខ្លួន១៩នាក់ ស្រី០៣នាក់ ( ជនជាតិខ្មែរ ១៤នាក់ ស្រី ០២នាក់ ជនជាតចិន ០៤នាក់ និងជនជាតិវៀតណាម ស្រី ០១នាក់ ) ក្រោមការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។
របាយការណ៍ដដែលបន្តថា ដកហូតវត្ថុតាងរួមមាន៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ៣៩កញ្ចប់ ទម្ងន់សុទ្ធ ៣២,១៤ក្រាម ។
-សារធាតុញៀនប្រភេទកេតាមីន(K) ចំនួន ៣២កញ្ចប់ ទម្ងន់សុទ្ធ ១៣២,២៧ក្រាម ។
-សារធាតុញៀនប្រភេទអុិចស្តាសុី(MDMA)ចំនួន ០២កញ្ចប់ និង ១៤២គ្រាប់ ទម្ងន់សុទ្ធ ៥៣ក្រាម ។
-សារធាតុញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន ១៧គ្រាប់ ទម្ងន់សុទ្ធ ១,៥៦ ។
-កញ្ឆាក្រៀមចំនួន ០១កញ្ចប់ ទម្ងន់សុទ្ធ ២,៤៩ក្រាម
-ជញ្ចីងថ្លឹងគ្រឿងញៀន ០៣គ្រឿង ។
-សម្ភារកែច្នៃមួយចំនួន ។
-និងសម្ភារមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីផងដែរ៕ដោយ៖សហការី