យ៉ាងហោចណាស់ក៏មានមនុស្ស ៧នាក់ដែរបានរងរបួសនៅក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក នាយប់ថ្ងៃទី៣១ខែកក្កដា (ពេលវេលាអាមេរិក)។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ស្នងការប៉ូលិសទីក្រុង Orlando លោក Eric Smith បានបញ្ជាក់ថា ករណីបាញ់ប្រហារនេះគឺកើតមានក្រោយការប៉ះទង្គិចគ្នាក្នុងតំបន់ Wall Street Plaza នៅវេលាម៉ោង២ ថ្ងៃទី៣១ខែកក្កដាក្នុងពេលដែលហាងស្រា និងភោជនីយដ្ឋាននានាបានបិទទ្វារ។
មនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់កាំភ្លើងបាញ់ទៅលើហ្វូងមនុស្សបណ្តាលឱ្យរងរបួស៧នាក់ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ កម្លាំងប៉ូលិសកំពុងតែស្វែងរកតាមចាប់ខ្លួនជនដៃដល់បាញ់ប្រហារនោះ។
តាមតួលេខរបស់អង្គការ Gun Violence Archive ដែលមានឯកទេសតាមដានអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅអាមេរិកបានបង្ហាញឱ្យឃើញថា ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ អាមេរិកមានករណីបាញ់ប្រហារដល់ទៅ ៣៨២ករណី។ ក្នុងនោះករណីបាញ់សម្លាប់មនុស្សច្រើនបំផុតគឺនៅតិចសាស់ ក្នុងសាសាបឋមសិក្សា Robb សម្លាប់មនុស្ស១៩នាក់ ៕ ដោយ ធីរីណា
រូបថត :Spectrum News 13
រូបថត :TTXVN-VNA