ខេត្តកណ្តាល៖ គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ នេះ ដំណើរការស្តារឡើងវិញ ព្រែកតាឡៃ ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល សម្រេចលទ្ធផលបានប្រមាណ ៦០ ភាគរយ ហើយ បន្ទាប់ពីបានបើកការដ្ឋាន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ ។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រសួងធនធានទឹក និងឧតុនិយម។
ការដ្ឋានស្តារឡើងវិញ ព្រែកតាឡៃ ប្រវែង ១.២០០ ម៉ែត្រ សាងសង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្ម សរុបប្រវែង ២.០០០ ម៉ែត្រ និងសាងសង់ស្ថានីយបណ្តែតទឹក ចំនួន ០១ កន្លែង គឺគ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ ។
ក្រោយពេលស្តាររួច ក្រៅពីការនាំទឹក និងដីល្បប់ពីទន្លេបាសាក់ ទៅស្រោចស្រពដំណាំស្រូវប្រមាណ ៩០០ ហិកតា ផ្លូវអមសងខាងព្រែក ក៏នឹងក្លាយជាផ្លូវលំជនបទ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕
ដោយ៖ សុខ ខេមរា
...