ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានថ្លែងលើហ្វេសប៊ុកសម្តេចមុននេះបន្តិចថាៈ កម្ពុជាបន្តរីកចម្រើនទៅមុខ ទោះបីមានការរំខានខ្លះៗក៏ដោយ។ ដោយសារប្រទេសមានសន្តិភាពពេញលេញចាប់តាំងពីឆ្នាំ ១៩៩៨ គឺបានធ្វើអោយសេដ្ឋកិច្ចជាតិរីកលូតលាស់ទៅមុខ ដែលក្នុងនោះកំណើន GDP នៅរក្សាកំណើនបាន ៧% នៅក្នុងឆ្នាំនេះ និងបន្តនៅឆ្នាំបន្តបន្ទាប់។
ជាការពិតយើងពិតជាទទួលស្គាល់ថាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់ពាណិជ្ជករជាតិ និងអន្តរជាតិ ជាពិសេសដល់បងប្អូនប្រជាពលរដ្ឋដើម្បីមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍគ្រួសារ ក៏ដូចជាការចូលរួមអភិវឌ្ឍន៌សង្គមជាតិទាំងមូល។ កម្ពុជា នៅពេលនេះគឺជាទិសដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន (ASEAN)។ នៅក្នុងខែឧសភានេះ សម្តេចតេជោ នឹងអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសរុស្សុី (Russia) ដើម្បីរិតចំណងមិត្តភាព បង្កើនកិច្ចសហប្រតិបត្តិការ និងទាក់ទាញទេសចរណ៍ ព្រមទាំងគៀងគរអ្នកវិនិយោគទុនច្រើនថែមទៀតពីទីនោះមកវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ខិតខំបម្រើប្រទេសជាតិ និងចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខ ដែលផ្ទុយស្រឡះពីក្រុមអគតិមួយចំនួនដែលតែងតែរិះរកគ្រប់ល្បិចកលដើម្បីបង្កអស្ថេរភាពសង្គម និងបំផ្លាញសន្តិភាព៕
ដោយ សុខ ខេមរា