ប្រទេសផលិតប្រេងលំដាប់ទី១លើពិភពលោក សន្យាបន្តផលិតប្រេងដើម្បីបំពេញតម្រូវការទីផ្សារ

ចែករំលែក៖

បើទោះបីមានការស្នើឲ្យកាត់បន្ថយការផលិតប្រេងពីប្រទេសផលិតប្រេងលំដាប់ពិភពលោកនានាដូចជាវេណេហ្សុ៊យអេ ឡាជាដើមតែប្រទេអារ៉ាប៊ីសាអ៊ូឌីតបាន ប្រកាសរក្សាការផលិតប្រេងដូចដើមមិនមានការប្រែប្រួលនោះឡើយបើទោះបីមានតម្លៃថោកក្តី។ លោករដ្ឋមន្រ្តីថ្មីនៃក្រសួង ឧស្សាហកម្មថាលពលនិងរ៉ែប្រទេសអារ៉ាប៊ីសាអ៊ូឌ៊ីតលោកខាលីដ អាល់ហ្វាឡេ បានប្រកាសឲ្យដឹងថា អារ៉ាប៊ីសាអូ៊ឌីតនឹងបន្តរក្សានយោបាយប្រេងរបស់ខ្លួនឲ្យនៅដដែល នោះបើទោះបីជាតម្លៃប្រេងបានធ្លាក់ ថ្លៃខ្លាំងក្នុងរយៈពេល២ឆ្នាំកន្លងទៅក៏ដោយ។ ទន្ទឹមគ្នានេះលោក ខាលីដ ក៏បានបញ្ជាក់ពីការពង្រឹងតួនាទីរបស់អារ៉ាប៊ីសាអូ៊ឌីតក្នុងនាមជាប្រទេសផ្គត់ផ្គង់ប្រេងទី១ ក្នុងពិភពលោក។

ក្នុងនាមជាប្រទេសនាំប្រេងចេញលំដាប់ ទី១ក្នុងលោក អារ៉ាប៊ីសាអ៊ូឌីតហាក់ដូចជាគ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រកាសរក្សា នយោបាយប្រេងរបស់ខ្លួនឲ្យនៅដដែល ទេ ពិសេសព្យាយាមបញ្ចៀសកុំឲ្យស្ថាន ការណ៍ប្រេងនៅលើទីផ្សារអន្តរជាតិជួប ប្រទះភាពវឹកវរកាន់តែខ្លាំង។ សូមជម្រាបជូន ថា តាំងពីពាក់កណ្តាលឆ្នាំ២០១៤ មកម្លេ៉ះដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ថ្លៃយ៉ាងគំហុកពី១០០ដុល្លារក្នុង ១បារែលនាដើមឆ្នាំ២០១៤ មកនៅត្រឹម ប្រមាណតែ៤៥ដុល្លារប៉ុណ្ណោះក្នុង១បារែល នាពេលបច្ចុប្បន្ន។

វិបត្តិប្រេងធ្លាក់ថ្លៃនារយៈពេល២ឆ្នាំ កន្លងទៅនេះហើយដែលបានជំរុញឲ្យអារ៉ាប៊ីសាអូ៊ឌីតប្តូររដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ថាមពលនិងរ៉ែពេលនេះ។ តែគេនៅមិន ទាន់ដឹងថា តើការប្តូររដ្ឋមន្រ្តីនេះនឹងនាំឲ្យតម្លៃប្រេងស្ទុះឡើងវិញឬអត់ទេ។ នាពេលកន្លងមកតម្រូវការពិភពលោកធ្លាក់ចុះអារ៉ាប៊ីសាអ៊ូឌីតតែងតែបានព្យាយាមការពារស្ថិរភាពទីផ្សារប្រេងរបស់ខ្លួននិងបន្តអះអាង ពីការកើនឡើងនៃចំនួនអតិថិជន។

នៅក្នុងកិច្ចប្រជុំរបស់អង្គការនៃក្រុម ប្រទេសនាំប្រេងចេញហៅកាត់ថា Opec នា ខែមេសាកន្លងទៅក្រុមសមាជិកបានយល់ ឃើញពីផលវិបាកកើតចេញពីការធ្លាក់ចុះ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ តែមិន បានឯកភាពគ្នាក្នុងការកាត់បន្ថយបរិមាណ នៃការបូមប្រេងទេ។ អារ៉ាប៊ីសាអ៊ូឌីតដែលជាភាគីជំទាស់ម្នាក់បានយល់ឃើញថា ការកាត់បន្ថយបរិមាណបូមប្រេងមិនគួរធ្វើតែក្នុងរង្វង់ប្រទេសសមាជិក Opec ទេ តែក៏ត្រូវមានការចូលរួមពីប្រទេសជង្រុកប្រេងផ្សេងដែលមិនមែនជាសមាជិក Opec ដែរ។

សូមជម្រាបជូនថា ប្រភពចំណូលជាង ៧០ភាគរយរបស់អារ៉ាប៊ីសាអ៊ូឌីតទទួល បានពីការបូមប្រេងលក់ តែតាំងពីតម្លៃប្រេង ធ្លាក់ថ្លៃមកអារ៉ាប៊ីសាអូ៊ឌីតបានព្យាយាមស្វែងរកចំណូលពីប្រភពផ្សេងក្រៅពីបូមប្រេងលក់។ តាមតួលេខរបស់អង្គការ Opec អារ៉ាប៊ីសាអ៊ូឌីតកំពុងបន្តបូមប្រេងក្នុងមួយថ្ងៃៗជាង១០លានបារែល៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print