ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះថា៖ មានប្រជាពលរដ្ឋឈ្មោះ កឹម វល័ក្ខ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បានប្រគល់កាំភ្លើងខ្លី ០១ដើម និងបង់ ០១គ្មានគ្រាប់ ម៉ាកMLC MODELE 1935 S CAL765 L ផលិតនៅប្រទេសបារាំង ដែលខ្លួនបានប្រទះឃើញរុំក្នុងថង់កប់ដី ពេលធ្វើចំការ។
របាយការណ៍ដដែលបន្តថា ប្រជាពលរដ្ឋខាងលេីនេះ កាលពីព្រឹកថ្ងៃទី០២ ខែសីហាម្សិលមិញនេះ បានប្រទះឃើញរុំក្នុងថង់កប់ដី ពេលធ្វើចំការ នៅចំណុចថ្លុករាំង ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ចម្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាវុធខូចគុណភាពផ្សេងៗរឺអាវុធកប់ចោលដូចករណីខាងលើនេះ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានការប្រើប្រាស់អាវុធខុសបច្ចេកទេសដែលបង្កជាគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ៖អារុណរះ