Roy Hodgson លើកពេលប្រកាសឈ្មោះកីឡាករជម្រើសជាតិអង់គ្លេសទៅយូរ៉ូ

ចែករំលែក៖

លោក Roy Hodgson បានសម្រេចចិត្ត លើកពេលប្រកាសឈ្មោះកីឡាករទាំង២៣រូបដែលនឹងមានវត្តមានជាមួយនឹងក្រុមអង់គ្លេសក្នុងយុទ្ធនាការដណ្តើមជើងឯក ទ្វីបអឺរ៉ុបឆ្នាំ២០១៦នៅប្រទេសបារាំង។

គ្រូបង្វឹកក្រុមអង់គ្លេសបានប្រកាសលើក ពេលនេះដោយសារតែគាត់ចង់ឲ្យកម្មវិធី អង់គ្លេស Premier League ចប់សិន ទើបងាយស្រួលក្នុងការសម្រេចចិត្តថា តើជ្រើស រើសយកកីឡាកររូបណា? ចំណែកថ្ងៃផុតកំណត់ដែលសហព័ន្ធបាល់ទាត់អង់គ្លេសត្រូវបញ្ជូនឈ្នោះកីឡាករទៅកាន់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបគឺនៅ ថ្ងែទី៣១ ខែ ឧសភា ឆ្នាំ២០១៦។

ការប្រកួតយូរ៉ូឆ្នាំ២០១៦នឹងធ្វើឡើងនៅក្នុងប្រទេសបារំាងចាប់ពីថ្ងៃទី១០ ខែ មិថុនារហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ ។ ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប្រកួតមិត្តភាពជាមួយនឹងក្រុមទួរគី អូស្រ្តាលី និងព័រទុយហ្គាល់សិនមុនពេលប្រកួតជម្រុះតាមពូល ៕

RoyHodgson1_1596006a

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print