ប្រទេសមានអំណាចមានកម្លាំងខ្លាំងក្លាសំដៅទៅលើអ្វីជាសំខាន់?

ចែករំលែក៖

នៅក្នុងសម័យកាលបច្ចុប្បន្នប្រទេស នីមួយៗខិតខំពង្រឹងវិស័យយោធារបស់ ខ្លួនដើម្បីបង្ហាញពីឥទ្ធិពលនៅលើពិភពលោក។ ដោយសារតែបច្ចេកវិទ្យាជឿនលឿនប្រទេសណាក៏អាចផលិតបានអាវុធទំនើបៗជាច្រើនដូចគ្នា លើកលែងតែប្រព័ន្ធ មីស៊ីលប៉ុណ្ណោះ។ នៅពេលនេះប្រទេសណាដែលមានកាំជ្រួចមីស៊ីលទំនើបជាងគេអាចចាត់ទុកថា ជាប្រទេសមហាអំណាច បច្ចេកវិទ្យាយោធា។
កាំជ្រួចមីស៊ីលឆ្លងទ្វីបបានក្លាយជាឧបករណ៍នាំមុខក្នុងការបង្ហាញពីឥទ្ធិពលបង្ហាញ ពីអំណាចពីកម្លាំងខ្លាំងក្លារបស់ខ្លួន ដូច្នេះ ហើយទើបប្រទេសនីមួយៗបានខិតខំផលិត និងទិញកាំជ្រួចមីស៊ីលឆ្លងទ្វីបក៏ដូចជាប្រព័ន្ធ ការពារកាំជ្រួចមីស៊ីលដើម្បីទុកកំញើញ ប្រទេសដទៃ។ ទាំងនោះហើយជំរុញឱ្យ ពិភពលោកទាំងមូលធ្លាក់ក្នុងដំណាក់កាល ប្រកួតប្រជែងសព្វាវុធ។
កាំជ្រួចមីស៊ីលត្រូវបានពិភពលោក យកចិត្ដទុកដាក់បំផុតនោះគឺចាប់តាំងពី សង្គ្រាមវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយពេលនោះអាមេរិកបាន បាញ់ប្រហារចេញពីនាវាចម្បាំងទៅលើទីតាំងនានារបស់ក្រុមអាល់កៃដាដោយកាំ ជ្រួចមីស៊ីលមុនពេលកម្លាំងថ្មើរជើងអាមេរិក ចូលទៅដល់។ ការបាញ់នាពេលនោះបាន ក្លាយទៅជាការផ្សព្វផ្សាយមីស៊ីលទៅវិញធ្វើឱ្យពិភពលោកត្រូវការវាជាចាំបាច់ដើម្បី បញ្ជាក់ពីឥទ្ធិពលរបស់ប្រទេសខ្លួន។ មីស៊ីល ជាសព្វាវុធកម្ទេចទីតាំងពីចម្ងាយធ្វើឱ្យ សត្រូវមិនអាចគេចខ្លួនទាន់ពេលវេលា។ ទាំងនោះហើយបានជាប្រទេសដែលមាន វិវាទខិតខំស្រាវជ្រាវផលិតឬទិញមីស៊ីល ទំនើបៗទាំងនោះ។
កត្តាទាំងនេះហើយដែលជំរុញឱ្យពិភព លោកធ្លាក់ចូលក្នុងដំណាក់កាលប្រកួត ប្រជែងកាំជ្រួចមីស៊ីលឆ្លងទ្វីប ក្នុងនោះមាន ប្រទេសនៅក្នុងទ្វីបអាស៊ីជាដើម ដែលមាន វិវាទដោះស្រាយមិនចេញអាចបង្កឱ្យមានសង្គ្រាមកើតឡើងគ្រប់ពេល។ ទ្វីបអាស៊ីបាន ធ្លាក់ចូលក្នុងការប្រកួតប្រជែងខាងផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីបមានកម្រិតចំគោល ដៅខ្ពស់និងបាញ់បានរយៈចម្ងាយឆ្ងាយ។
បច្ចុប្បន្នសន្ធិសញ្ញានិងកិច្ចព្រមព្រៀង គ្រប់គ្រងសព្វាវុធបានផ្ដោតសំខាន់ទៅលើ កាំជ្រួចមីស៊ីល ពិសេសគឺមីស៊ីលឆ្លងទ្វីប ដែលមានភាពគ្រោះថ្នាក់ជាងគេបំផុត។ តាមរយៈការសាកល្បងបង្ហាញឱ្យឃើញថាកាំជ្រួចមីស៊ីលពិបាកក្នុងការគ្រប់គ្រងណាស់ ដោយសារតែការផលិតនីមួយៗ មានបច្ចេកវិទ្យាផ្សេងគ្នាមានកម្រិតចំគោលដៅខ្ពស់ ហើយមានបំពាក់ក្បាលគ្រាប់ បរមាណូទៀតផង។
កាលពីសង្គ្រាមលោកលើកទី២ អាមេ រិកបានចំណាយពេលយ៉ាងយូរដើម្បីរៀបចំ និងបញ្ជូនគ្រាប់បែកបរមាណូទម្លាក់នៅក្នុង ប្រទេសជប៉ុន។ នៅពេលនោះគេប្រើពេលវេលាប្រហែលមួយម៉ោងប៉ុណ្ណោះក្នុងការ វាយប្រហារគឺគ្រាន់តែចុចកុងតាក់ភ្លាម គ្រាប់បែកបរមាណូនឹងហោះទៅកាន់គោល ដៅយ៉ាងឆាប់បំផុតសូម្បីតែរត់គេចក៏រត់ មិនទាន់ដែរ។
កាលពីដំបូងមានតែអាមេរិកនិងរុស្ស៊ី ប៉ុណ្ណោះដែលនាំមុខនៅក្នុងវិស័យផលិតសព្វាវុធកាំជ្រួចមីស៊ីលដែលអាចបំពាក់ ក្បាលគ្រាប់បរមាណូបាន។ មីស៊ីលទាំង នោះអាចបាញ់ចេញពីនាវាមុជទឹកដែលលាក់ខ្លួននៅក្រោមបាតសមុទ្រ។ មេបញ្ជា ការកងទ័ពវាយលុកអាមេរិកបានបញ្ជាក់ ថា ចិននិងកូរ៉េខាងជើងបានផលិតកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូជាច្រើនប្រភេទ។ ចំណែកឥណ្ឌា និងប៉ាគីស្ថានក៏ កំពុងផលិតដូចគ្នាដែរ។
ចិនបានចាប់ផ្ដើមផលិតមីស៊ីលឆ្លងទ្វីបមានកម្រិតចំគោលដៅខ្ពស់បំផុតអាចវាយ ប្រហារទៅលើគោលដៅក្នុងប្រទេសជប៉ុន និងទីតាំងយោធានានារបស់អាមេរិក។ លោក Ian Easton ម្ចាស់អត្ថបទសរសេរពីលទ្ធភាពវាយប្រហារស៊ើបអង្កេតរបស់ចិន បានបញ្ជាក់ថា ក្រោយរយៈពេលជាច្រើន ឆ្នាំដែលចិនបានខិតខំផលិតបានមីស៊ីលជាច្រើនគ្រាប់ច្រើនប្រភេទក្នុងនោះមាន មីស៊ីលបាញ់ពីលើដីទៅគោលដៅលើដី CJ-10 ។ កាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំង YJ-62 របស់កម្លាំងទាហានជើងទឹកក៏ដូច ជាកាំជ្រួចមីស៊ីល YJ-63 និង CJ-20 របស់ កម្លាំងទាហានអាកាសជាដើម។
កងកម្លាំងកាំភ្លើងធំរបស់ចិនមាន កាំជ្រួចមីស៊ីលជាង៥០០ដើម ប្រើប្រាស់ ជើងទម្រពី៤០ទៅ៥៥ សម្រាប់មីស៊ីល CJ-10 ទាំងនោះបានធ្វើឱ្យជប៉ុននិងអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែវាបាញ់ បានចម្ងាយរហូតដល់ទៅ១.៥០០គីឡូ ម៉ែត្រអាចកម្ទេចគោលដៅនៅក្នុងប្រទេស ជប៉ុនបាន។
មន្ដ្រីក្រសួងការពារជាតិអាមេរិកបាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ មីស៊ីលរបស់ចិនដែលអាចវាយប្រហារទៅ លើគោលដៅនានារបស់អាមេរិកនៅក្នុង តំបន់អាស៊ី ក្នុងនោះមានទីតាំងយោធា របស់អាមេរិកនៅលើកោះ Guam ជាដើម។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ដ្រាលីបានបញ្ជាក់ថា ប្រសិនបើចិនដាក់កាំជ្រួចមីស៊ីល ទាំងនោះនៅក្នុងទីតាំងយោធានៅលើកោះសិប្បនិមិត្ដក្នុងដែនសមុទ្រចិនភាគខាងត្បូង នោះចិនអាចវាយប្រហារទាំងនៅក្នុងទឹកដីអូស្ដ្រាលីផងដែរ។
ក្រៅពីចិន កូរ៉េខាងជើង ឥណ្ឌា ប៉ាគីស្ថាន ក៏បានខិតខំផលិតមីស៊ីលឆ្លងទ្វីបមានល្បឿន លឿនជាងសំឡេងដល់ទៅ៣ដងសម្រាប់កម្ទេចគោលដៅនៅឆ្ងាយនិងអាចគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ។ នៅក្នុងប្រទេស តំបន់អាស៊ានវិញ វៀតណាម ក៏បានទិញ មីស៊ីលពីប្រទេសរុស្ស៊ីសម្រាប់ទប់ទល់ ពេលមានហេតុការណ៍អាក្រក់កើតឡើង។
អ្វីដែលពិភពលោកព្រួយបារម្ភនោះគឺកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ របស់ចិនដោយសារតែចិនមានវិវាទជាច្រើន ជាមួយប្រទេសជិតខាងជុំវិញដែនអធិប តេយ្យ។ អ្វីដែលអាមេរិកព្រួយបារម្ភនោះគឺចិនកំពុងសាងសង់ទីតាំងយោធាកណ្ដាល សមុទ្រងាយស្រួលក្នុងការវាយប្រហារទៅ គ្រប់ទិសទី។
ពេលនេះចិនកំពុងប្រែក្លាយតំបន់ទឹកជ្រៅនៅដែនសមុទ្រចិនភាគខាងត្បូងដើម្បី ធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជទឹកដើរ ដោយថាមពលបរមាណូនិងក្លាយជាទីតាំង សម្រាប់វាយប្រហារអាមេរិកដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។
ជាច្រើនខែកន្លងមកចិនបានសាងសង់ កោះសិប្បនិមិត្ដ និងទីតាំងយោធាដោយបើក ចំហនៅដែនសមុទ្រចិនភាគខាងត្បូង។ បណ្ដាប្រទេសនៅក្នុងតំបន់មាន វៀតណាម ហ្វីលីពិន ក៏ដូចជាអាមេរិក បានថ្កោលទោស យ៉ាងខ្លាំងដល់សកម្មភាពខុសច្បាប់ខាង លើរបស់ចិន។
អ្នកឯកទេសយោធានិងសន្ដិសុខបាន បញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅបាត សមុទ្រគឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត។ ពេលនេះចិនបានសាងសង់ទីតាំងសម្រាប់ក្រុមនាវាមុជទឹកដែលបានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ ក្បាលគ្រាប់បរមាណូ។ មូលហេតុដែលចិនសាងសង់ទីតាំងនៅដែន សមុទ្រចិនភាគខាងត្បូងគឺក្នុងគោលដៅ បង្កើតជម្រកសម្រាប់នាវាមុជទឹកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក៕

image image image image

ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print