នៅកូរ៉េខាងជើងការនិយាយមិនគោរពដល់មេដឹកនាំក៏ជាទោសដែរ

ចែករំលែក៖

ចំពោះពលរដ្ឋកូរ៉េខាងជើង ត្រូវតែគោរពមេដឹកនាំរបស់ខ្លួនដូចជាព្រះ បើអ្នកណាម្នាក់ហ៊ានប៉ះពាល់នឹងត្រូវទួលទោសពីការមិនគោរពដល់មេដឹកនាំរបស់ខ្លួន ។ក្រៅពីពលរដ្ឋកូរ៉េខាងជើង​ក៏ដូចគ្នាដែរ ពេលនៅទឹកដីកូរ៉េខាងជើងមិនត្រូវប៉ះពាល់នោះឡើយ។
ទាំងនោះហើយបានជាអ្នកសារព័ត៌ មាន​អង់គ្លេស​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​អ្នកកាសែត BBC ម្នាក់​ឈ្មោះ Rupert Wingfield-Hayes ត្រូវ​បាន​រដ្ឋអំណាច​កូរ៉េខាងជើង​បណ្តេញ​ចេញ​ពី​ទឹកដី​កូរ៉េខាងជើង។ លោក Rupert និង​អ្នក​រួមការងារ​ចំនួន ២នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​អនុញ្ញាត​ិឲ្យ​ចូល​ទៅ​យក​ព័ត៌មាន​ស្តីពី​សមាជ​គណបក្សពលករ​កូរ៉េខាងជើង​ដែល​កំពុង​បន្ត​រៀបចំ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។ តែ​កូរ៉េខាងជើង​បាន​ចោទ​លោក Rupert ពី​បទ​ប្រឌិត​ព័ត៌មាន​ខុស​ពី​ការ​ពិត។
គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ប្រទេស​កុម្មុយនិស្ត​ដូច​កូរ៉េខាងជើង​បាន​បណ្តេញ​រូប​អ្នកកាសែត​បរទេស​ណា​ដែល​ហ៊ាន​សរសេរ​ព័ត៌មាន​រិះគន់​ខ្លួន ឬ​មួយ​ក៏​ហ៊ាន​សរសេរ​រឿង​ពិត។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រូប​អ្នកកាសែត BBC លោក Rupert Wingfield-Hayes ដែល​រដ្ឋអំណាច​កូរ៉េខាងជើង​ទើប​បណ្តេញ​ចេញ​បាន​សរសេរ​ព័ត៌មាន​អ្វី​ខ្លះ​ទេ​ទាក់ទង​នឹង​កូរ៉េខាងជើង តែ​ក្រុង​ព្យុងយ៉ាង​បាន​ផ្តល់​ហេតុផល​ថា បទយកការណ៍​របស់​លោក Rupert មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​គ្មាន​ការ​គោរព​ចំពោះ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។​ មុន​នឹង​សម្រេច​បណ្តេញ​ចេញ​ពី​ទឹកដី​កូរ៉េខាងជើង លោក Rupert ត្រូវ​បាន​ភ្នាក់ងារ​សន្តិសុខ​កូរ៉េខាងជើង​ហៅ​ទៅ​សួរ​ចម្លើយ​អស់​រយៈពេល ៨ម៉ោង​ជុំវិញ​បទយកការណ៍​មួយ​ដែល​លោក Rupert បាន​ធ្វើ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ជាមួយ​ក្រុម​ការងារ​របស់​លោក​ចំនួន ២នាក់​ផ្សេង​ទៀត។ អ្នកកាសែត BBC ម្នាក់​ទៀត​ដែល​បាន​ទៅ​យក​ព័ត៌មាន​ស្តីពី​សមាជ​គណបក្ស​ពលករ​កូរ៉េខាងជើង​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដំបូង BBC ចង់​លាក់​ព័ត៌មាន​ចាប់​ខ្លួន និង​បណ្តេញ​លោក Rupert ក្នុង​គោលដៅ​រក្សា​សន្តិសុខ​រូប​លោក Rupert និង​អ្នករួម​ការងារ​ចំនួន ២នាក់​ផ្សេង​ទៀត។ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​គណៈកម្មការជាតិ​ដើម្បី​សន្តិភាព​កូរ៉េខាងជើង។

គណៈកម្មការជាតិ​ដើម្បី​សន្តិភាព​កូរ៉េខាងជើង​បាន​រៀបចំ​សន្និសីទកាសែត​មួយ​ដើម្បី​ពន្យល់​ពី​ហេតុផល​នៃ​ការ​ឃាត់​ខ្លួន និង​បណ្តេញ​លោក Rupert ចេញ​ពី​ទឹកដី​កូរ៉េខាងជើង។ សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ឱកាស​សមាជគណបក្ស​ពលករ​ជា​ប្រវត្តិសាស្រ្ត ក្រុង​ព្យុងយ៉ាង​បាន​អនុញ្ញាតិ​ឲ្យ​អ្នកកាសែត​បរទេស​ប្រមាណ ១៣០នាក់​ចូល​ទៅ​យក​ព័ត៌មាន។ តែ​អ្នកកាសែត​បរទេស​ទាំង​អស់​បាន​យក​ព័ត៌មាន​ស្តីពី​សមាជ​តែ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ ពោល​មិន​ត្រូវ​បាន​អនុញ្ញាត​ិឲ្យ​ចូល​ដល់​ទីធ្លា ឬ​ក្នុង​វិមាន​​រៀបចំ​សមាជ​ផ្ទាល់​ទេ៕​

image

ដោយ​មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print