ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងវត្តមានចូលរួមពីលោក ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តនិងមន្រ្តីរាជការ យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ ឲ្យពង្រឹងសមត្ថភាពខ្លួន ជាពិសេសត្រូវខិតខំរៀនសូត្រពីលិខិតបទដ្ឋានគតិយុត្តស្តីពី ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ការអនុវត្តតួនាទីនិងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរមុខងារសាធារណៈ ការពង្រឹងនឹងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និង មន្ទីរនានាជុំវិញខេត្ត ។
ជាទីបញ្ចប់លោក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជម្រុញអោយលោកប្រធានមន្ទីរថ្មីចូលរួមជួយការពារផលប្រយោជន៍មន្ត្រីរាជការក្នុងខេត្ត ព្រមទាំងធ្វើជាសេនាធិការ ជូនអភិបាលខេត្តលើកិច្ចការមុខងារសាធារណៈ ជាពិសេសក្តាប់ស្ថិតិមន្ត្រីរាជការក្នុងខេត្ត៕​

image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print