នៅព្រឹកថ្ងៃទី៦ខែសីហា ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន បានប្រារព្ធខួប ៧៧ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងនេះ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានចូលរួមនៅក្នុងពិធីនេះដោយមានការចូលរួមពីភ្ញៀវអន្តរជាតិផងដែរ។
នៅក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ពិធីគោរពវិញ្ញាណក្ខន្ធឆ្នាំនេះមានទ្រង់ទ្រាយធំជាងឆ្នាំមុនដោយសារតែការបន្ថយរឹតត្បិតទប់ស្កាត់កូវីដ-១៩ ។ ប៉ុន្តែចំនួនពលរដ្ឋចូលរួមមិនច្រើនដូចមុនពេលផ្ទុះកូវីដ-១៩នោះឡើយ។
ចូលរួមនៅក្នុងពិធីឆ្នាំនេះមានតំណាងមកពី៩៩ប្រទេស ក្នុងនោះមានប្រទេសក្នុងតំបន់អឺរ៉ុបបានមកចូលរួមក្នុងពិធីនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជាលើកដំបូងបានចូលរួមនៅក្នុងពិធីនេះ ដែលរៀបចំឡើងនៅរមណីយដ្ឋានសន្តិភាពក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលជាទីកន្លែងអាមេរិកទម្លាក់គ្រាប់បែក ។ កាលពីឆ្នាំ ២០១០ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានចូលរួមផងដែរ ពេលនោះគឺលោក បាន គីមូន។
នៅក្នុងពិធីនេះ អ្នកចូលរួមបានគោរពវិញ្ញាណក្ខន្ធ១នាទី នាវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី ៦ខែសីហាឆ្នាំ១៩៤៥ ពេលដែលអាមេរិកទម្លាក់គ្រាប់បែកបរមាណូ មានឈ្មោះថា”Little Boy” សម្លាប់មនុស្សរហូតដល់ទៅ ១៤០ពាន់នាក់ ៕ ដោយ ធីរីណា
រូបថត : TTXVN-VNA/Kyodo