លោក លាង រឿនសុធី អភិបាលក្រុងកំពត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីការរៀបចំគម្រោងចំណូលចំណាយថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៣

ចែករំលែក៖

ខេត្តកំពត៖ កាលពីថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាស្តីពីការរៀបចំគម្រោងចំណូល ចំណាយ ថវិកាសម្រាប់គ្រប់គ្រង ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោកអែត សារិទ្ធិ អភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធក្នុងសាលាក្រុងកំពតជាច្រើននាក់ទៀតផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងកំពតបានឱ្យដឹងនៅថ្ងៃទី០៦ខែសីហាឆ្នាំ២០២២នេះថា ក្រោយពីបញ្ចប់កិច្ចប្រជុំរួច លោកលាង រឿនសុធី អភិបាលក្រុងកំពតក៏បានដឹកនាំមន្ត្រីសាលាក្រុងអញ្ជើញចូលរួមពិធីប្រគេនទៀនវស្សាដល់ព្រះសង្ឃនៅវត្តពិជ័យឧត្តុង្គផងដែរ ។ របាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា លោកអភិបាលក្រុងក៏បានចាត់តំណាងដោយឱ្យលោកអែត សារិទ្ធិ អភិបាលរងក្រុងចុះធ្វើការជាមួយបងប្អូនប្រជាពលរដ្ឋលើបញ្ហា៖
១- សម្របសម្រួលបញ្ចប់វិវាទកិច្ចសន្យា រវាងសហគ្រាស សុក ហ៊ុយ នឹងបុគ្គលិក ស្ថិតក្នុងសង្កាត់កំពង់បាយ ។
២- ចូលរួមវេទិកាសាធារណៈ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រោមអធិបតីភាពលោក ពុធ ចិន្តារិទ្ធ ។
៣- ចុះត្រួតពិនិត្យ ស្តារប្រព័ន្ធលូ ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ៕


ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print