រថយន្តពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: រថយន្តម៉ាកKIAមួយគ្រឿងបើកបុកគ្នាជាមួយរថយន្តFord Ranger នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងខ្ទាតរៀងៗខ្លួន និងរងរការខូចខាតយ៉ាងដំណំដូចគ្នា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៥៩៦ កែងផ្លូវលេខ៣២៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកKIAមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BK-0360ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៦ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-8744ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣២៧ ក្នុងទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្ត Ford Ranger ខ្ទាតទៅលើចិញ្ចើមផ្លូវជាប់របងផ្ទះប្រជាពលរដ្ខ ចំណែករថយន្តKIAខ្ទាតទៅប៉ះនឹងបង្គោលភ្លើង រងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print