គ្រោះមហន្តរាយខ្យល់កន្រ្តាក់ វាយបោកបក់ស្រុក២នៃខេត្តកំពង់ចាម បណ្តាលឲ្យខូចខាតរលំផ្ទះ៥០០ជាងនិងរបួសធ្ងន់ស្រាលមនុស្ស១០នាក់ជាង ក្នុងនោះធ្លាយពោះវៀនស្រ្តីរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាមៈ ឥទ្ធិពលធ្លាក់ភ្លៀងនាំទាំងខ្យល់កន្រ្តាក់ បានបោកបក់លំនៅដ្ឋានប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃទី១១ ខែឧសភា ២០១៦ ហើយប៉ះពាល់ស្រុកចំនួនពីរ គឺទឹកដីស្រុកបាធាយ នឹង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជាមួយគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ បណ្តាលឲ្យស្រ្តីម្នាក់បានរបួសធ្ងន់ធ្លាយពោះវៀន នឹង១០នាក់ជាងទៀតរងរបួសស្រាល ហើយផ្ទះប្រមាណជាចំនួន៥០០ខ្នងផ្ទះជាង បានរងខូចមួយចំនួនខ្លះខូចខាតរលំទាំងស្រុង ដោយសាឥទ្ធិពលធ្លាក់ភ្លៀងនាំទាំងខ្យល់កន្រ្តាក់ បោកបក់លំនៅដ្ឋានប្រជាពលរដ្ឋ។

មកដល់ព្រឹកថ្ងៃទី១២នេះ គេមិនទាន់ដឹងចំនួនផលប៉ះពាល់ជាក់លាក់នៃគ្រោះមហន្តរាយនេះនៅឡើយទេគ្រាន់តែជារបាយការស្រង់បានត្រួសៗនៅកន្លែងកើតហេតុដែលអាជ្ញាធរសមត្ថកិច្ចកំពុងនៅទីនោះសង្រ្គោះពលរដ្ឋ ដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៍អាក្រក់នេះប៉ុណ្ណោះ។
ជាមួយគ្នានេះចំពោះវិធានការបឋម អាជ្ញារធរ ខេត្តនឹងចាត់ កំលាំងអន្តរាគមន៍ ដើម្បីជួយប្រជាជន នឹងនាំអំណោយ សង្កសី ស្បៀង ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ៕​

image image image image image image

ដោយវណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print