លោក ស ថេត : គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពជា​នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ មានកម្លាំងចូលរួមសរុបចំនួន១១៣៥នាក់

ចែករំលែក៖

ភ្នំពេញ : ផេករបស់លោកស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុបចំនួន ១.១៣៥នាក់ ។
ក្នុងឱកាសនោះដែរ លោកស្នងការ​ បានថ្លែងកោតសរសេីរដល់កម្លាំងទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ​នាពេលកន្លងមក ជាពិសេសផ្តល់មតិណែនាំជាច្រេីនដល់កងកម្លាំង​ ដែលក្នុងនាមជាកងកម្លាំងត្រូវតែបម្រេីប្រជាពលរដ្ឋឱ្យបានល្អ រក្សាការពារសន្តិសុខ​ សណ្តាប់ធ្នា​ប់ឱ្យបានល្អ​ ជូនថ្នាក់ដឹកនាំ​ គណៈប្រតិភូជាតិ​ អន្តរជាតិ​ ប្រជាពលរដ្ឋទូទៅ​ គោរពវិន័យឱ្យបានមុឺងមាត់ ត្រូវប្រេីប្រាស់សម្តីសំដៅនិងកាយវិការឱ្យបានសមរម្យ សក់ត្រូវកាត់ខ្លីជានិច្ច និងឯកសណ្ឋានត្រូវតែស្អាតជាប្រចាំ ។

ជាកិច្ចបញ្ចប់ លោកស្នងការបានណែនាំដល់មន្ត្រីទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលដេីម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងជំងឺឆ្លងអុតស្វា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print