ភ្នំពេញ : ផេករបស់លោកស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុបចំនួន ១.១៣៥នាក់ ។
ក្នុងឱកាសនោះដែរ លោកស្នងការ បានថ្លែងកោតសរសេីរដល់កម្លាំងទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ជាពិសេសផ្តល់មតិណែនាំជាច្រេីនដល់កងកម្លាំង ដែលក្នុងនាមជាកងកម្លាំងត្រូវតែបម្រេីប្រជាពលរដ្ឋឱ្យបានល្អ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិ ប្រជាពលរដ្ឋទូទៅ គោរពវិន័យឱ្យបានមុឺងមាត់ ត្រូវប្រេីប្រាស់សម្តីសំដៅនិងកាយវិការឱ្យបានសមរម្យ សក់ត្រូវកាត់ខ្លីជានិច្ច និងឯកសណ្ឋានត្រូវតែស្អាតជាប្រចាំ ។
ជាកិច្ចបញ្ចប់ លោកស្នងការបានណែនាំដល់មន្ត្រីទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលដេីម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងជំងឺឆ្លងអុតស្វា ៕
ដោយ : សិលា