ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់​ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី៧ សីហាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែសីហា​ ឆ្នាំ​២០២២ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់ ១៧នាក់ (ស្រី ២នាក់) ,ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែសីហា រួមមាន៖
-មេតំហ្វេតាមីន(Ice) = ១៦៩,៣៧ក្រាម និង១៨កញ្ចប់តូច ។
-មេតំហ្វេតាមីន(Wy) = ០,២១ក្រាម ។
-កេតាមីន(Ke) = ៧,៤៤ក្រាម ។

លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់ ចាប់យកIce ០,៥០ក្រាម និងKe ៧,៤៤ក្រាម ។
២ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៦០,៤៩ក្រាម និងWy ០,២១ក្រាម ។
៣ / កណ្តាល ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១៥កញ្ចប់តូច ។
៤ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,១៦ក្រាម ។
៥ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៦ក្រាម ។
៦ / ស្វាយរៀង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៨៣ក្រាម ។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច ។
២ / សៀមរាប ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៣ / ព្រះសីហនុ ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៣,២៣ក្រាម៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print