លោក ហ៊ុនម៉ានី : ព្រឹកនេះ ខ្ញុំមានកិត្តិសយដែលបានចូលរួមក្នុងកិច្ចពិភាក្សាស្តីពីសៀវភៅ៖ «ក្តីសង្ឃឹម ហ៊ុន ម៉ានី»

ចែករំលែក៖

ខេត្តសៀមរាប : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកថ្ងៃទី 10 ខែសីហា ឆ្នាំ 2022 បានថ្លែងយ៉ាងដូច្នេះថា, ព្រឹកនេះ ខ្ញុំមានកិត្តិសយដែលបានចូលរួមក្នុងកិច្ចពិភាក្សាស្តីពីសៀវភៅ៖ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលអង្គភាពសារព័ត៌មានថ្មីៗ បានរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែលមានវត្តមានវាគ្មិនដទៃផ្សេងទៀត ព្រមទាំងសាធារណជនជាមិត្តអ្នកអានសៀវភៅ ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនានា។ ខ្ញុំសូមថ្លែងអរគុណដល់អ្នកនិពន្ធដែលបានសំរេចចិត្តជ្រើសរើសខ្ញុំជាតួអង្គ ដោយដំបូង ខ្ញុំហាក់មានភ្ញាក់ផ្អើល ខណៈអ្នកនិពន្ធបានចំណាយពេលជាច្រើនក្នុងការតាមដាន និងសង្កេតយ៉ាងហ្មត់ចត់ចំពោះសកម្មភាព ការងារ ការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ រហូតឈានដល់ការសរសេរសៀវភៅក្តីសង្ឃឹម ហ៊ុន ម៉ានី បានយ៉ាងល្អិតល្អន់។

លោក ហ៊ុនម៉ានី បានបន្តថា, ក្នុងនាមខ្ញុំជាតួអង្គ ហើយក៏ជាអ្នកអានមួយរូប សម្រាប់សៀវភៅ៖ «ក្តីសង្ឃឹម ហ៊ុន ម៉ានី»ខ្ញុំយលថា សៀវភៅនេះ ពិតជាបានឆ្លុះបញ្ចាំងភាគច្រើនពីអ្វីដែលជាខ្ញុំ មិនថាបុគ្គលិកលក្ខណៈ ភាពជាអ្នកដឹកនាំ ចក្ខុវិស័យ ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ចំពោះប្រទេសជាតិ និងសង្គម។ ទន្ទឹិមនេះ តម្លៃ និងសារៈសំខាន់នៃសៀវភៅនេះ មិនត្រឹមតែអនុញ្ញាតឱ្យសារធារណជនអាចស្វែងយល់កាន់តែច្បាស់អំពីខ្ញុំ តែក៏បានឱ្យខ្ញុំអាចកាន់តែយល់ពីខ្លួនឯងផ្ទាល់ តាមរយៈខ្លឹមសារដែលអ្នកនិពន្ធដែលមានវិជ្ជាជីវៈជាអ្នកសារព័ត៌មានជំនាញមួយរូបបានចងក្រង រំលេចឡើងក្នុងសៀវភៅ។

ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះអ្នកនិពន្ធ លោក លាង ដឺលុច ដែលបានតាក់តែងសៀវភៅ៖ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» នេះឡើង ដោយប្រើយន្តការ សង្កេតតាមដានផង បទសម្ភាសន៍ផង និងតាមរយៈបទពិសោធន៍ផ្ទាល់របស់អ្នកនិពន្ធ ដែលនាំអោយខ្លឹមសារមានភាពស៊ីជម្រៅ និងលម្អិត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print