ជនអនាថា ២២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន អាជ្ញាធរខណ្ឌដូនពេញចុះធ្វើរដ្ឋបាលប្រមូល

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយនិងកម្លំាងសមត្ថកិច្ច ចុះធ្វើរដ្ឋបាល ប្រមូលជនអនាថា ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខណ្ឌ ដោយធ្វើឡើងចំនួន៦គោលដៅ ក្នុងសង្កាត់ចំនួន៤ មានសង្កាត់ផ្សារថ្មី៣ ចំនួន១គោលដៅ, ផ្សារថ្មី២ ចំនួន៣គោលដៅ,ផ្សារកណ្តាល២ ចំនួន១គោលដៅ និង សង្កាត់ ជ័យជំនះចំនួន១គោលដៅ ជាលិទ្ធផលឃាត់ខ្លួន មនុស្សប្រុសស្រី បាន២២នាក់ដែល ប្រើប្រាស់គ្រឿងញៀនផងដែរ ។

ក្នុងប្រតិបត្តិការណ៍ចុះប្រមូលជនអនាថាខាងលើនេះ អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងចំណោមជនអនាថា២២នាក់នោះ គឺមាន ៨នាក់ ដែលប្រើប្រាស់នូវសារធាតុញៀន ហើយ ត្រូវបានឃាត់ខ្លួនផងដែរ និង ដកហូតបានវត្ថុតាងជាក់ស្តែងមាន ប្រដាប់ប្រដាសម្រាប់ជក់ជាច្រើន ដែលស្ថិតនៅសង្កាត់ផ្សារថ្មី៣(ប្លុកតាន់ប៉ា) សង្កាត់ជ័យជំនះ (វត្តឧណ្ណាលោម) ឃាត់ខ្លួន ជនអាណាថា៨នាក់និងសង្កាត់ផ្សារកណ្តាល២ (ក្រោយសាលាព្រះនរោត្តម) ឃាត់ខ្លួនបាន៦នាក់ ទៀត ។ ចំណែកឯប្រជាពលរដ្ឋដែលលេងល្បែង ស៊ីសងតាមច្រកដឿងហែមចំនួន២គោលដៅស្ថិតនៅសង្កាត់ផ្សារថ្មី២ ត្រូវបានអាជ្ញាធរធ្វើការអប់រំផងដែរ ។

បច្ចប្បន្នជនអនាថាសរុបប្រមូលបាន២២នាក់ក្នុងនោះមាន ប្រុស១៦នាក់ ស្រី៦នាក់ ត្រូវបានបញ្ជូន មកសាលាខណ្ឌដូនពេញ ដើម្បីសួរនាំនិងបញ្ជូនទៅមន្ទីរសង្គមកិច្ច ធ្វើការអប់រំបន្តទៀត ៕ ស ដារ៉ា

IMG-20150725-WA0079

IMG-20150725-WA0078

IMG-20150725-WA0080

...

IMG-20150725-WA0077

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print