ទ្វាររបង​រោងចក្រ​ QMI​ រលំ​សង្កត់​លើ​សន្តិសុខ​រង​របួស​បែកក្បាល​

ចែករំលែក៖

ខេត្តកណ្តាលៈ​ ទ្វារ​ដែក​មួយ​ផ្ទាំង​ដ៏​ធំ​នៃ​របង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​ “QMI”​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រ​យឹ​ង​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ បាន​ដួល​រលំ​សង្កត់ពីលើ​បុរស​ជា​សន្តិសុខ​យាមកាម​នៅ​ទៅ​នោះ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់​កាលពី​វេលា​ម៉ោង​១៩​ និង​៣០​នាទី​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​ ​

សន្តិសុខ​ឯកជន​ដែល​រង​របួស​ដោយសា​ទ្វារ​ដែក​រលំ​សង្កត់​លើ​នោះ​មានឈ្មោះ​ ប៉ា​ង​ រស់​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ក្នុងភូមិ​បុស​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បាន​រស​របួស​បែកក្បាល​យ៉ាង​ធ្ងន់​ត្រូវ​បាន​ភាគី​រោងចក្រ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​ថ្នល់ទទឹង​ក្នុងស្រុក​អង្គស្នួល​ ។​

​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ​នេះ​បាន​ចូល​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ជា​ធម្មតា​ ហើយ​បាន​ដើរទៅ​បើកទ្វារ​របង​ដើម្បី​ឲ្យ​កម្មករ​ កម្ម​ការី​នី​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ចេញ​-​ចូល​ ខណៈ​កំពុង​រុញ​ទ្វារ​បង​បើក​ស្រាប់តែ​ទ្វារ​នោះ​ដួល​រលំ​សង្កត់ពីលើ​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​ ៕​ស្អាង​ជ័យ​

kandal23

kandal-223

...

kandal-126

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print