ប៉ូលិសនេប៉ាល់ចាប់ខ្លួនបាតុករជិត​២៥០នាក់ ក្រោយធ្វើបាតុកម្មក្លាយជាអហិង្សា

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ប៉ូលិស​ក្នុងប្រទេសនេប៉ាល់​បានចាប់ខ្លួន​ក្រុមបាតុករ​ជិត​២៥០​នាក់​បន្ទាប់ពីការធ្វើ​បាតុកម្មក្លាយជាអំពើហិង្សា បង្កឲ្យអគ្គិភ័យឆាបឆេះរថយន្ត ការបិទសាលារៀន ហាង​លក់ទំនិញ ក៏ដូចបង្កឲ្យមានការបិទទ្វារអគារពាណិជ្ជកម្មដទៃផ្សេងៗទៀត ដែលជាការប្រឆាំង​ទៅលើ​គម្រោង​រដ្ឋាភិបាល​អនុម័ត​រដ្ឋធម្មនុញ្ញថ្មី ។

ប៉ូលិសបានអះអាងថា បានចាប់ខ្លួនក្រុមសកម្មជន២៤៧នាក់ ដោយសារតែពាក់ព័ន្ធ​អំពើហិង្សាអំឡុង​ពេល​ធ្វើបាតុកម្ម។ កម្លាំងសន្តិសុខបានប្រដាប់ដោយអាវុធធុនធ្ងន់ដាក់ពង្រាយគ្រប់កន្លែងដែល​​ក្រុម​បាតុករធ្វើ​បាតុកម្ម​លើកដំបូងបំផុត​ចាប់តាំង​ពីប្រទេសនេះទទួលរងការវាយប្រហារ​ពីគ្រោះរញ្ជួយដី​កាល​ពីខែមេសា កន្លងមកនោះ ។

អ្នកនាំពាក្យស្នងការប៉ូលិស លោក Kamal Singh Bam បានថ្លែងប្រាប់ប្រភព AFP ថា រថយន្ត​៧គ្រឿង​ បានរងការឆាបឆេះ និង១៩គ្រឿងផ្សេងទៀតរងការវាយបំផ្លាញ ។ លោកបន្តថា​រហូតមកដល់ពេល​នេះ​គេនៅមិនទាន់ដឹងថា តើមានជនរងគ្រោះ​រហូតដល់បាត់បង់ជីវិត​ប៉ុន្មាននាក់នៅឡើយទេ ។

ក្រុមម៉ៅនិយម​ក្នុងប្រទេស​នេប៉ាល់​បានប្រឆាំងជំទាស់​ទៅលើ​ភាគីប្រឆាំង​ស្តីអំពី​ការ​ព្រាងរដ្ឋធម្មនុ​ញ្ញថ្មី​កាលពីខែមុននេះ បន្ទាប់ពីមានការខ្វែងគំនិតគ្នាទៅលើចំណុចមួយចំនួន​អូសបន្លាយ​ពេល​ច្រើនឆ្នាំមកហើយ និងបានអាកខាន​ការតវ៉ាជជែកពិភាក្សាគ្នា​ដោយសារតែគ្រោះ​រញ្ជួយដី​សម្លាប់​មនុស្ស​ជាង៨.៨០០​នាក់ ស្ថិតនៅតំបន់ហេម៉ាឡៃនោះ ។

មនការលើកឡើងថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្វីនោះ​បានក្បត់ទៅនឹងគោលការណ៍​របស់ក្រុមម៉ៅនិយម ដែលខិតខំ​ប្រយុទ្ធប្រឆាំង​រហូតទទួលបានជ័យជម្នះ និងបញ្ចប់សង្គ្រាមស៊ីវិលកាលពីឆ្នាំ​២០០៦ ព្រមទាំង​បញ្ចប់របបរាជានិយមសក្តិភូមិ​​រាប់សតវត្សរ៍នៅក្នុងប្រទេសនេះ ។

លោក Khadga Bahadur Bishwokarma អ្នកនាំពាក្យរបស់ក្រុម៉ៅនិយមបានថ្លែងប្រាប់ AFP ថា សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញថ្មីនេះ​បានប្រឆាំង​ និងផ្ទុយពីឆន្ទៈ ស្មារតី និងក្តីសង្ឃឹម​របស់​​ប្រជាពលរដ្ឋ​​​ដែលខិតខំ​ធ្វើ​សង្គ្រាម​តស៊ូប្រឆាំង។ រដ្ឋធម្មនុញ្ញថ្មីនេះ​មិនឆ្លុះបញ្ចាំង​ពីបញ្ហារបស់ក្រុមកុលសម្ពន្ធ មិនឆ្លុះបញ្ចាំង​ពីការប្រយុទ្ធ​ប្រឆាំង​ទៅ​លើការបំភិតបំភ័យ ការប្រកាន់បក្ខភាព ពណ៌សម្បុរ និងភេទ​ដូចដែល​យើងកំពុងខិតខំតស៊ូពុះពារ​នេះឡើយ ។

មនុស្សរាប់សិបនាក់​បានរងរបួសនៅសប្តាហ៍​កន្លងមកនេះ​ ដោយសារតែ​ការប៉ះទង្គិចគ្នា​រវាង​ប៉ូលិស នឹង​ក្រុម​បាតុករ​ដែលធ្វើ​បាតុកម្ម​ប្រឆាំង ក៏ព្រោះតែខឹងសម្បារ​ចំពោះសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះ ក្រោយ​​ការប្រកាសជាសាធារណៈដំណើរ​ការពិគ្រោះយោបល់​លើធម្មនុញ្ញចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នោះ ។

ចំណុចដែលមានការខ្វែង​គំនិតគ្នា​នោះនៅត្រង់ការកំណត់ខ័ណ្ឌសីមា បង្កើត​ខេត្តមួយថ្មីទៀត​​ដែល​ផ្តល់​ផលប្រយោជន៍​ជាប្រវត្តិសាស្ត្រដល់សហគមន៍​ជាច្រើន។ ប៉ុន្តែ​ភាគីមួយផ្សេងទៀត​បានជំទាស់​ដោយ​លើកឡើងថា វិធីសាស្ត្រនេះធ្វើឲ្យបែកបាក់ការឯកភាពជាតិ ៕

nepal-strike_650x400_81437747375

...

nepal-maoist-protest

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print