មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​ធ្វើ​សកម្មភាព​ទាំងថ្ងៃទាំងយប់​បូមទឹក​ សង្គ្រោះ​ស្រូវ​ជូន​ប្រជា​កសិករ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ លោក​ យឹ​ម​ ប៊ុ​ន​រ៉ុ​ម​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អនុវត្ត​តម​បទបញ្ជា​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ លឹ​ម​ គាន​ហោ​ ដែល​ថា​ ទីណា​មាន​ប្រភព​ទឹក​ ត្រូវ​តែ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជា​កសិករ​ឲ្យ​ខាង​តែ​បាន​នោះ​ បច្ចុប្បន្ន​នេះ​ មន្ទីរ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ទាំងថ្ងៃទាំងយប់​ បូមទឹក​សង្គ្រោះ​ស្រូវ​កសិករ​ ។​

​លោក​ ប៊ុ​ន​រ៉ុ​ម​ បន្ត​ថា​ យើង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​ម៉ាស៊ីនបូមទឹក​ចល័ត​ ទាំង​ស្ថានីយ​ និយាយ​ជា​រួម​ នៅ​គ្រប់​ទីកន្លែង​ដែល​មាន​ប្រភព​ទឹក​ គឺ​ត្រូវ​តែ​មាន​សកម្មភាព​អន្តរាគមន៍​ ។​ មក​ដល់​ពេល​នេះ​ មន្ទីរ​បាន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ជិត​ 20​ គ្រឿង​ និង​ស្ថានីយ​បូមទឹក​ចំនួន​2​ ស្ថានីយ​ ដើម្បី​បូមទឹក​ពី​ស្ទឹង​មង្គល​បូ​រី​ ទៅ​សង្គ្រោះ​ស្រូវ​បងប្អូន​ប្រជា​កសិករ​ ។​ ​

លោក​បន្ត​ថា​ នៅ​ស្រុក​មង្គល​បូ​រី​ មាន​សកម្មភាព​4​ កន្លែង​នៅ​ឃុំ​សឿ​រ​ 1​កន្លែង​ ដោយ​ប្រើ​ម៉ាស៊ីន​កម្លាំង​ 65​ សេះ​ 5​ គ្រឿង​ បូមទឹក​សង្គ្រោះ​ស្រូវ​ 2.700​ ហិ​កតា​ ។​ នៅ​ឃុំ​ចំណោម​ ប្រើ​ម៉ាស៊ីន​កម្លាំង​ 65​ សេះ​ 01​ គ្រឿង​ បូមទឹក​សង្គ្រោះ​ស្រូវ​1.200​ ហិ​កតា​ នៅ​ឃុំ​រហាត់ទឹក​ ដោយ​ប្រើ​ម៉ាស៊ីន​កម្លាំង​ 65​ សេះ​ 01​ គ្រឿង​ ,​ ស្ថានីយ​បណ្តែត​ 1​ និង​ស្ថានីយ​ អ​ចល័ត​ 01​ បូមទឹក​សង្គ្រោះ​ស្រូវ​ 2.400​ ហិ​កតា​ នៅ​ឃុំ​សំបួរ​ ប្រើ​ម៉ាស៊ីន​កម្លាំង​ 65​ សេះ​ 04​ គ្រឿង​ បូមទឹក​សង្គ្រោះ​ស្រូវ​ 2.400​ ហិ​កតា​ និង​នៅ​សង្កាត់​កោះ​ពង​សត្វ​ ក្រុង​សិរី​សោភ័ណ​ ប្រើ​ម៉ាស៊ីន​កម្លាំង​ 65​ សេះ​ 2​ គ្រឿង​ បូមទឹក​សង្គ្រោះ​ស្រូវ​ 770​ ហិ​កតា​ ។​ ​

ឥឡូវ​មន្ទីរ​កំពុង​រៀបចំ​គ្រឿងចក្រ​កាយ​ប្រឡាយ​ ដើម្បី​នាំ​ទឹក​ពី​ប្រឡាយ​មេ​ត្រពាំង​ថ្ម​ ទៅ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ នៅ​ឃុំ​រហាល​ ស្រុក​ព្រះនេត្រព្រះ​ និង​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​ ប្រមាណ​ 1.700​ ហិ​កតា​ទៀត​ ៕​ សុខ​ ខេ​ម​រ៉ា​

thontentik

thontentik-2

thontentik-7

thontentik-5

thontentik-3

thontentik-6

thontentik-8

...

thontentik-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print