ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគេយកកេះឈើ១មកផ្លុងចោលអស់រយៈពេល២ទៅ៣ថ្ងៃមកហើយនៅចំនុចសួនច្បារមុខវិទ្យាស្ថានជាតិគ្រប់គ្រង ដោយគ្មានអ្នកចាប់អារម្មណ៍នោះទេ ក្រោយមកអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅអង្គភាពស៊ីម៉ាក់ ចុះមកត្រួតពិនិត្យដោយអង្គភាពស៊ីម៉ាក់បានប្រើសត្វឆ្កែមួយក្បាលមកហិត រួចដឹកយកទៅពិនិត្យមើលបន្ថែមទៀត ព្រោះខ្លាចមានបង្គប់គ្រាប់បែកឫអ្វីផ្សេងដែលគេលាក់ទុកនៅក្នុងកេះនោះ ។
ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២៥ខែកក្ដដា២០១៥នៅចំនុចសួនច្បារមុខវិទ្យាស្ថានជាតិគ្រប់គ្រង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រពភពីសមត្ថកិច្ចបានឲ្យដឹងថា មានគេយកកេះឈើមកផ្លុងចោលរយៈពេល២ទៅ៣ថ្ងៃមកហើយ ដោយមានការសង្ស័យ ក៏បានរាយការណ៍ទៅស៊ីម៉ាក់ ឲ្យចុះមកត្រួតពិនិត្យដោយអង្គភាពស៊ីម៉ាក់បានប្រើសត្វឆ្កែមួយក្បាលមកហិត រួចដឹកយកទៅពិនិត្យមើលបន្ថែមទៀត ព្រោះខ្លាចមានបង្គប់គ្រាប់បែកឫអ្វីផ្សេងដែលគេលាក់ទុកនៅក្នុងកេះនោះ ។
ប្រភពដដែរ បានបន្តទៀតថា ក្រោយពេលដែលអង្គភាពស៊ីម៉ាក់ដឹកយកទៅត្រួតពិនិត្យមើលក្នុងកេះនោះឃើញមានសុទ្ធតែក្រដាសទាំងអស់ ៕ស ដារ៉ា