បណ្ដាញសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឃន៍ទូទំាងប្រទេស ជាកម្លំាំងស្នូលក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ បណ្ដាញសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ទូទំាងប្រទេស ជាកម្លំាងស្នូលក្នុង ការកាត់បន្ថយភាពក្រីក្រីក្នុងសង្គម  នារីមានតួនាទីដ៍​សំខាន់ ក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍សង្គម​គ្រួសារ និងដើម្បីបុព្វហេតុនារី និងសេចក្ដីត្រូវការចំាបាច់របស់សហគមន៍នារីនៅមូលដ្ឋាន  ​នេះតាម​ការ​បញ្ជាក់​ឲ្យដឹងពី សម្ដេចវិបុលសេនាភក្ដី សាយ   ឈុំ  ប្រធានព្រឹទ្ធសភា និងជា​អនុប្រធាន​គណបក្ស​ប្រជា​ជនកម្ពុជា ក្នុង​ឱកាសចូលរួម បើកសន្និបាតបូកសរុបការងារសមាគមនារីក​ម្ពុជា ដើម្បីសន្ដិភាព និងអភិ​វឌ្ឍន៍   កាល​ពីថ្ងៃ​ទី២៥ ខែកក្ដដា  ឆ្នំា២០១៥ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ភ្នំពេញ ។

សម្ដេច វិបុលសេនាភក្ដី សាយ  ឈុំ  បានបញ្ជាក់ថា៖  ចលនានារី បានក្លាយទៅជាកម្លំាងសកម្ម និង​មាន​​សក្ដានុពល ធំធេង ក្នុងការចលនាកៀងគរកម្លំាងគាំទ្រ ធនធាន ថវិកា និងសម្ភារៈដើម្បីធ្វើសកម្ម​ភាព​បំរើ ផលប្រយោជន៍ លើកកម្ពស់ ស្ថានភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ដ្រី និងកុមារ ។ សកម្ម​ភាព​របស់ សមាគមនារីសុទ្ធតែបានចូលរួមចំណែកឆ្លើយតប ទៅនិងសេចក្ដីត្រូវការក្នុងជីវភាព​ រស់នៅរបស់​ប្រជា​ពលរដ្ឋ ដោយយោងទៅតាម  និងលទ្ធផលដែលនារីសម្រេចបានជានិច្ច  ជាកាល នារីត្រូវបានរាជ​រដ្ឋាភិ​បាល យកចិត្តទុកដាក់ និង លើកទឹកចិត្ត  ជាក់ស្តែងកន្លងមកនារីបានចូលរួម ក្នុងតួនាទី ជាអ្នក​ដឹក​នាំគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ។   សម្តេចវិបុលសេនាភក្ដី ក៍បាន​កោត​សសើរ​​ចំពោះកិច្ច​ខិត​ខំ​ប្រឹងប្រែងដែលកន្លងមកសមាគមន៍នារីបាន បំរើបុព្វហេតុ រួមតែមួយ គឺនារី បាន​ចូលរួមយ៉ាងសកម្ម​ស្មើរ​ ​ភាពដើម្បីការពារស្ត្រី និង អភិវឌ្ឍន៍ជាតិ។ស្ត្រីជាកំលាំងជាងពាក់កណ្តាល សំរាប់​ទ្រទ្រង់ភាពរឹងមាំ និង ប្រសិទ្ធភាព នៃគោលនយោបាយជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ដែល​ចាំ​បាច់​ត្រូវ​តែទទួលបាន​ការគោរព​សិទ្ធិ និងផ្តល់ឳកាសបានសក្តិសម ដើម្បីមានលទ្ធភាពចូលរួមដោយសមធម៌  ក្នុង​គ្រប់ដំណើរការអភិវឌ្ឍន៍ជាតិ ។

ក្នុងឱកាសនេះដែរលោកស្រី ម៉ែន  សំអន  បានបញ្ជាក់ថា៖    ស្ដ្រីមានតួនាទី ភារៈកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្រប ច្បាប់របស់ស្ដ្រី និងកុមារ លើកកម្ពស់តួនាទី នារីនៅថ្នាក់មូលដ្ឋាន តាមរយៈ ការ​អប់រំនារី ឱ្យមានការប្រែប្រួលទស្សនៈ ការ​យល់ដឹងបង្កើន ការជឿជាក់លើខ្លួនឯង និងការធ្វើការ​សម្រេច​​ចិត្ដនានា ។ ចូលរួមលើកកម្ពស់​សុខមាលភាពរបស់នារី និងកុមារ  ដោយផ្ដល់ការ អប់រំឧបត្ថម្ភគាំទ្រ ជា​ស្មារតីចំណេះដឹងជំនាញ សម្ភារៈ សមស្របទៅតាមគ្រប់មធ្យោបាយ ។  លោកស្រីបន្ដថា៖ ចាប់តំាងពីថ្ងៃ ប្រកាសជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០០៩ គណៈកម្មការ សាខាសមាគមនារីទូទាំងប្រទេស រហូត​មកដល់បច្ចុប្បន្នជាលទ្ធផល បានចលនានារីឱ្យ ចូលជាសមាជិកសកម្មនៅគ្រប់បណ្ដាញអង្គភាព ស្ថាបន័​នានាក្នុងជួរមន្ដី្ររាជការ និងបណ្ដាញសហគមន៍  ភូមិ   សង្កាត់ ​  ខណ្ឌ មន្ទីរ  មានសមាជិកប្រមាណជាង ១៤ ៣៨៥  នាក់ហើយ ។    ​លោកស្រី​ម៉ែន​ សំអន​ បាន​សម្តែង​បានការ​អបអរសាទរ​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ថ្នាក់ដឹកនំាបណ្ដាញសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព  និងអភិវឌ្ឍន៍ទូទាំងប្រទេស  ដែល​បានខិតខំប្រឹងប្រែងបំពេញសកម្មភាពប្រកបដោយឆន្ទៈ គំនិតច្នៃប្រឌិត និងស្មរតីទទួលខុសត្រូវទៅ  ទំាងការ​ងាររៀបចំរចនាសម្ពន្ធ័ និងពង្រីកសមាជិកការបណ្ដុះបណ្ដាល  និងការពង្រឹង សមត្ថភាព ស្ដ្រីឲ្យមាន​ក្លា​ហាន​ឡើង ដើម្បីចូលរួមក្នុងឆាកនយោបាយជាមួយរាជរដ្ឋាភិបាល ។

លោកស្រី ម៉ែន សំអន បានបន្ដទៀតថា៖  ដើម្បីអនុវត្ដរាល់ភារៈកិច្ចដែលសមាគមនារី របស់យើង​ទទួលបានជោគជយ័បន្ដនាឆ្នំា២០១៥នេះ បងប្អូន នារីទំាងអស់ត្រូវបន្ដសិក្សាស្វែងយល់ អំពីកម្មវិធី​នយោ​បាយរបស់គណបក្សប្រជាជនឆ្នំា២០១៥ ដល់ឆ្នំា  ២០១៦ គាំទ្រការអនុវត្ដ គោលនយោបាយ​ចាស់សកម្ម ភាពថ្មីលើវិស័យដីធ្លី ដែលជួយដោះស្រាយទំនាស់ដីធ្លីទំាងស្រុង  និងបង្កើនភាពជឿជាក់​របស់​ប្រជាពល​រដ្ឋ និងក្កាប់បាននូវផែនការសកម្មភាពរបស់សមាគមនារី ដើម្បីបន្ដពង្រឹងការអនុវត្ដច្បាប់ ស្ដីពី ការទប់​ស្កាត់អំពើហឹង្សាក្នុងគ្រួសារ  និងកិច្ចការពារជនរងគ្រោះ និងច្បាប់ស្ដីពីការបង្រា្កបអំពីជួញដូរ មនុស្ស ​និង​ការធ្វើអាជីវកម្មលើផ្លូវភេទ ​។   ត្រូវបន្ដសហការឱ្យល្អជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា ត្រូវចុះមូល​ដ្ឋានឱ្យបានជាប់   ក្កាប់សភាពការណ៍ឲ្យបានទាន់ពេលវេលា និងជួយដោះស្រាយការលំបាក របស់​ប្រជាជន  ៕  ដោយ៖    សំរិត

m9

n8

v6

x2

x1

c5

x5

x4

x3

...

b7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print