កូរ៉េខាងត្បូង៖ អ្នកស្នងតំណាងក្រុមហ៊ុន samsung ត្រូវបានលើកលែងទោស

ចែករំលែក៖

អ្នកស្នងតំណាងប្រធានក្រុមហ៊ុន បច្ចេកវិទ្យា Samsung ដែលត្រូវកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទពុករលួយ គឺពាក់ព័ន្ធនឹងអតីតប្រធានាធិបតី លោកស្រី Park Geun-hye ដែលត្រូវបានលើកលែងទោសក្រោយជាប់គុក បាន១៨ខែ។

នៅថ្ងៃទី១២ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាស លើកលែងទោសដល់អ្នកទោស ១៧០០នាក់ ក្នុងនោះមានទាំងបុគ្គលដែលជាអ្នកស្នងតំណែងក្រុមហ៊ុន Samsungលោក Lee Jae-yong និងប្រធានក្រុមហ៊ុន Lotte លោក Shin Dong-binផងដែរ។ ការសម្រេចដោះលែងអ្នកទោសនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ខែសីហា។ ចំណែកអតីតប្រធានាធិបតី Lee Myung-bak មិនមានឈ្មោះនៅក្នុងបញ្ជីលើកលែងទោសនោះឡើយ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រធានាធិបតី Yoon Suk-yeol បានបង្ហាញក្តីសង្ឃឹមថាការសម្រេចលើកលែងទោសក្នុងទិវាឯករាជ្យកូរ៉េខាងត្បូងនឹងជួយដល់ពលរដ្ឋ និងប្រទេសជាតិឆ្លងផុតពីវិបត្តិនានា ក្នុងនោះមានវិបត្តិសេដ្ឋកិច្ចជាដើម។
អ្នកស្នងតំណែងក្រុមហ៊ុន Samsung បច្ចុប្បន្នជាអគ្គនាយករង លោក Lee Jae-yong ត្រូវបានកាត់ទោសជាប់ពន្ធនាគារពីរឆ្នាំកន្លះ។ លោកបានបញ្ចប់ការអនុវត្តទោសកាលពីថ្ងៃទី២៩ខែកក្កដាកន្លងមក ប៉ុន្តែ ចាំបាច់ត្រូវតែមានច្បាប់ លើកលែងទោសទើបអាចដំណើរការវិញទាំងស្រុងនូវសិទ្ធិទាំងឡាយរបស់លោក Lee Jae-yong៕ ដោយធីរីណា

...


រូប​ថត​ :TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print