អឺរ៉ុបប្រមូលកម្លាំងជួយដល់បារាំងទប់ស្កាត់ភ្លើងឆេះព្រៃ

ចែករំលែក៖

ក្រុមពន្លត់អគ្គិភ័យនិងសម្ភារពន្លត់ភ្លើងមកពី៦ប្រទេសក្នុងសហគមន៍អឺរ៉ុបបានទៅដល់ប្រទេសបារាំងហើយដើម្បីជួយដល់ប្រទេសនេះទប់ស្កាត់ការឆ្លងរាលដាលភ្លើងឆេះព្រៃ ។ បច្ចុប្បន្នភ្លើងកំពុងឆេះព្រៃយ៉ាងខ្លាំងនៅតំបន់ភាគខាងលិច បង្ខំឱ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។

អាកាសធាតុក្តៅខ្លាំងនិងរាំងស្ងួត នៅក្នុងប្រទេសបារាំងនិងប្រទេសជាច្រើនទៀតក្នុងតំបន់អឺរុប បង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងខ្លាំង ពិបាកនៅក្នុងការគ្រប់គ្រង។
នាយករដ្ឋមន្ត្រីបារាំង លោក Elisabeth Borne បានលើកឡើងពេលទៅកាន់ទីបញ្ជាការនៃក្រុមពន្លត់អគ្គិភ័យ ស្ថិតនៅក្នុងភូមិ Hostens ភាគខាងត្បូងទីក្រុង Bordeaux ថា «យើងចាំបាច់ត្រូវតែខិតខំនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាសមជាមួយស្ថានភាពអាកាសធាតុក្តៅខ្លាំងបែបនេះ។
គណៈកម្មការអឺរ៉ុបបានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ៤គ្រឿងពីប្រទេសក្រិច ស៊ុយអែតទៅកាន់ប្រទេសបារាំង។ ជាមួយគ្នានេះដែរ ប្រទេសអូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និងរ៉ូម៉ានីក៏បានបញ្ជូនក្រុមជំនួយទៅកាន់ប្រទេសបារាំងផងដែរ។
ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានបង្ហោះសារនៅលើបណ្តាញសង្គមTwitter អរគុណដល់ប្រទេសក្នុងតំបន់ ។ លោកបញ្ជាក់ថា «នេះជាសាមគ្គីភាពរបស់អឺរ៉ុបបានបង្ហាញយ៉ាងច្បាស់»។ ភ្លើងឆេះនៅក្នុងប្រទេសបារាំងបានចាប់ផ្តើមជាថ្មីនៅថ្ងៃទី៩ខែសីហា ហើយមកទល់ពេលនេះបានបំផ្លាញព្រៃឈើជាង៧៤០០ហិតា បំផ្លាញផ្ទះពលរដ្ឋ១៧ខ្នង និងពលរដ្ឋជាង១សែននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព៕ ដោយធីរីណា

...

រូប​ថត​ :​AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print