ខេត្តកំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃចន្ទទី១៥ ខែសីហា ឆ្នាំ២០២២នេះថា៖ អាខោនតេឡេក្រាមមួយ ត្រូវគេលួចបង្កេីតដាក់ឈ្មោះលោក សូមពុកម៉ែមាមីងបងប្អូនមេត្តាប្រុងប្រយ័ត្ន។
លោក វ៉ី សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ សូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា៖ អាខោនតេលេក្រាមនេះ មិនមែនជារបស់ខ្ញុំទេ។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន។សូមអរគុណ!
សូមជម្រាបដែរថា កាលពីពេលថ្មីៗនេះ តេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់លោកដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីប្រព័ន្ធតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ បាទសម្តេច profile telegram @hunsen24 គឺខ្ញុំបាទបានសាកល្បង chat ជាមួយគឺអាចកំណត់ថា ជាជនបរទេស ( ព្រោះសរសេរ English បានល្អ) គឺបានលួច hacked យក profile @hunsen24 ពីអ្នកក្នុងស្រុកយេីង (សព្វថ្ងៃពួក hackers លួច hack ច្រេីន) ។ ជននេះអាចគិតថាម្ចាស់ profile នោះ (HUN SEN ) ជាអ្នកមានទ្រព្យធូរធារ ទេីបយក profile នោះមក Scam ដេីម្បីបោកមនុស្សទូទៅអោយលេង buy stock ប៉ុន្តែមិនទាក់ទាញផ្នែកនយោបាយឡេីយ។ Account នេះលាក់ (hiden) មិនអោយដឹងលេខទូរសព្វ។ មនុស្សអាក្រក់ៗអាចនឹងបង្កេីត fake account ដូចនេះច្រេីនដែលបង្ករការរំខាន 🙏🙏
បាទសម្តេច account telegram. HUN SEN / @hunsen24 បានលុបចេញ ដូរឈ្មោះថ្មីហេីយ ដោយសារខ្ញុំបាទប្រាប់វាថា ខ្ញុំបាទមិនជឿទេ ។ វាខំល្បួងខ្ញុំបាទអោយទិញ វិនិយោគ Stock តាមរយះវាថាបានចំណេញច្រេីន។ ខ្ញុំបាទប្រាប់ថា ខ្ញុំស្គាល់នាយករដ្ឋមន្រ្តីខ្មែរច្បាស់ណាស់ គាត់មិនធ្វេីដូច្នេះទេ។ ខ្ញុំបាទប្រាប់វាអោយបង្ហាញរូបពិតខ្ញុំបាទនឹងទិញ $200…ហេីយបន្ទាប់មកខ្ញុំបាទក៏ឈប់ឆ្លេីយសារវា… ប៉ុន្មានម៉ោងមកវាក៏ផ្ញេីសារមកខ្ញុំបាទឈ្មោះថ្មី Kluth Phearith មានទាំងអាជ្ញាប័ណ្ណវិនិយោគថាពិតប្រាកដទៀតផង។ បាទសម្តេចពួកនេះជា hacker ដេីរ scam ពលរដ្ឋយកលុយ.. ជាពិសេសអ្នកដែលលោភចង់បានលុយច្រេីនភ្លាមៗតាមរយះវិនិយោគតិច បានចំណេញច្រេីនតាម online. ទោះបីមិនដឹងថាមុខមាត់អ្នកណែនាំដូចម៉្តេចក៏ចេះតែជឿតាមគេ។ ខ្ញុំបាទសូមអរគុណសម្តេច🙏🙏
ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួន ដែលតែងតែឆបោកតាមប្រព័ន្ធបណ្ដាញសង្គមនានា៕
ដោយ៖ស តារា