ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពទូលថ្វាយ ជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនៈ និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖ កន្លងមកមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល ស្គុសល អ៊ុំខននីមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ដែលទង្វើនេះបាន បង្កឱ្យមានភាពអនាធិបតេយ្យទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ដើម្បី ជៀសវាង និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ទីតាំងដីនេះបន្តទៅទៀត រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេច បង្កើតក្រុមការងារចម្រុះ តាមលិខិតបង្គាប់ការលេខ ០៤៥/២២ លបក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចុះវាស់វែងកំណត់ព្រំដី ឈូសឆាយ សម្អាតដីនិងធ្វើការចុះរុះរើខ្ទមមិនរៀបរយលើទីតាំងដីខាងលើ។
ពាក់ព័ន្ធនឹងទីតាំងដីនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមបង្ហាញអំពីឯកសារគតិយុត្ត និងចំណាត់ការ នានារបស់អាជ្ញាធរនាពេលកន្លងមកដូចខាងក្រោម៖
១. អំពីឯកសារគតិយុត្តពាក់ព័ន្ធទីតាំងដី
– អនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៨ ស្តីពីការធ្វើអនុបយោគ និងការ ប្រគល់សិទ្ធិកាន់កាប់ដី ទំហំ ២០១៧,១៤ ហិកតា កាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងបានផ្ទេរសិទ្ធិ និងប្រគល់សិទ្ធិកាន់កាប់នេះ ជូនក្រុមហ៊ុន សីហនុវីល ផ្តេសល អ៊ុខននើមី ហ្សូន ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ សេដ្ឋកិច្ចពិសេស (SIHANOUK VILLE SEZ)។
– អនុក្រឹត្យលេខ ២៥អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០៨ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ផ្នែក B C D E និង F មានទំហំ ៩ ០៣១ ៨០០ ម៉ែត្រការ៉េ ជាកម្មសិទ្ធិស្របច្បាប់របស់ ក្រុមហ៊ុន។
អនុក្រឹត្យលេខ ២៤អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ផ្នែក A មានទំហំ ១១ ១៣៩ ៦០០ ម៉ែត្រការ៉េ ជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។ – លិខិតលេខ ៧៨ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បាន សម្រេច ឯកភាពផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់លើដីទំហំ ២០១៧,១៤ ហិកតា តាមសំណើរបស់ក្រុមហ៊ុន សីហនុវីល ស្តេសល អ៊ុខននើមី ហ្សូន។
– លិខិតលេខ ១០៧២/២១សជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីការស្នើឱ្យចាកចេញពីទីតាំងដីរដ្ឋ និងដីកម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស៊ីចង់បា – ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ព.ន ០០៨០៤០ (CI.1321) មានទំហំដីក ៦៤អា និងលេខ ព.ន ០០៨០៤៣ (CI.1324) ទំហំ ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨។.
២. អំពីចំណាត់ការនានារបស់អាជា្ញធរ
កន្លងមក អាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយ ពន្យល់ និងណែនាំ ប្រជាពលរដ្ឋឱ្យយល់ដឹង ផ្លូវច្បាប់តាមរយៈគេហទំព័ររបស់រដ្ឋបាលខេត្តព្រះសីហនុ និងការចុះផ្សព្វផ្សាយដល់ទីតាំងដីដែលកំពុងរងការ ទន្ទ្រាន ដែលជាទង្វើខុសច្បាប់ អាចនឹងប្រឈមទោសទណ្ឌផ្លូវច្បាប់។
បន្ទាប់ពីការផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋមួយចំនួនធំ បានចាកចេញពីទីតាំងដីតាមការណែនាំរបស់ អាជ្ញាធរមានសមត្ថកិច្ច ។ ដោយឡែកនៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនបានស្តាប់តាមការអប់រំ ណែនាំ ខាងលើ ថែមទាំងបន្តសកម្មភាពចូលទន្ទ្រានកាន់កាប់ដីរបស់ក្រុមហ៊ុន សីហនុវីល ស្គុសល អ៊ុខននើមី ហ្សូន ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ទ្រង់ទ្រាយធំជាងមុនជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរមូលដ្ឋានបានចុះអប់រំ ពន្យល់ណែនាំប្រជាពលរដ្ឋឱ្យ ស្ម័គ្រចិត្តរុះរើខ្ទមចេញពីទីតាំងដីខាងលើដោយខ្លួនឯងដោយបានធ្វើកំណត់ហេតុណែនាំផងដែរ។
នាពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា អំឡុងពេលយុទ្ធនាការនៃការបោះ ឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ស្របពេលដែលអាជ្ញាធរមូលដ្ឋានកំពុងមមាញឹកជាមួយនឹងការរៀបចំ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ពេលបោះឆ្នោតដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ មានមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលទៅទន្ទ្រានកាន់កាប់ដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខ ព.ន ០០៨០៤០ (CI.1321) ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ និងលេខ.ន ០០៨០៤៣ (CI.1324) ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រុមហ៊ុន សីហនុវីល ស្តេសល អ៊ុខននើមី ហ្សូន។ ជាក់ស្ដែង តាមការចុះពិនិត្យរបស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ឃើញថា មានខ្ទមរាប់រយខ្នងនៅលើទីតាំងដីនេះ។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែល ចាញ់បោកមេខ្យល់ បច្ចុប្បន្នបាននិងកំពុងសង់ខ្ទមមិនរៀបរយលើទីតាំងដីខាងលើ ឱ្យស្ម័គ្រចិត្តចាកចេញពី ទីតាំងដីដោយខ្លួនឯង មុនពេលក្រុមការងាររដ្ឋបាលខេត្ត ចុះធ្វើចំណាត់ការរដ្ឋបាល និងវិធានការច្បាប់ នាពេល ខាងមុខនេះ។
រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង បំផុត ដោយមិនលើកលែងចំពោះជនណាដែលនៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យ មានភាពចលាចល និងអនាធិបតេយ្យសម្រាប់សង្គមជាតិ។
អាស្រ័យដូចបានគោរព ទូលថ្វាយ និងជម្រាបជូនខាងលើ សូម សម្តច ទ្រង់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ : សិលា