សម្ដេចតេជោ ហ៊ុន សែន ៖ ក្រោយពីបញ្ចប់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា បន្ទាប់មកខ្ញុំបានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាម ហើយអំបាញ់មិញនេះខ្ញុំទើបបានចូលរួមបិទសន្និបាតបូកសរុបការងារកសិកម្មនៅសាលចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះក្រោយពីបញ្ចប់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យាជាង ៨០០នាក់នៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកមិញ បន្ទាប់មកខ្ញុំបានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាម ហើយអំបាញ់មិញនេះខ្ញុំទើបបានចូលរួមបិទសន្និបាតបូកសរុបការងារកសិកម្មនៅសាលចតុមុខ។

ច្បាស់ណាស់វិស័យកសិកម្មគឺអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាអាយុជីវិតរបស់កសិករទូទាំងប្រទេស ដែលខ្ញុំត្រូវតែយកចិត្តទុកដាក់ជំរុញវិស័យនេះអោយរីកចម្រើនទាំងការដាំដុះស្រូវ ក៏ដូចជាការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី និងធនធានជលផលជាច្រើនទៀត ព្រមទាំងការដាំដើមឈើអោយបានច្រើនឡើងវិញ និង អភិរក្សថែរក្សាធនធានរុក្ខជាតិ និងព្រៃឈើនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ខ្ញុំបន្តខិតខំពង្រឹងសហប្រតិបត្តិការល្អជាមួយមិត្តចិន និងបណ្តាប្រទេសនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាអោយកាន់តែច្រើនឡើង និងជាមួយបណ្តាប្រទេសជាង៦០ថែមទៀត ដើម្បីបង្កើនចំណូលកសិករអោយមានជីវភាពធូរធារ។ នៅរសៀលថ្ងៃនេះផងដែរ ខ្ញុំមានកិត្តិយសបានផ្តល់ពានរង្វាន់កសិកម្មដល់កសិករឆ្នើមទូទាំងប្រទេសចំនួន ៦នាក់។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវបងប្អូនកសិករនិងពាណិជ្ជករសូមកុំរកស៊ីលក់ផ្លូវលើផលិតផលកសិកម្មអោយសោះ។

ខ្ញុំសូមអំពាវនាវដល់ក្រសួង មន្ទីរ ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមជួយ គាំទ្រ សម្រួលគ្រប់យ៉ាង និងលើកទឹកចិត្តបងប្អូនកសិករ ក៏ដូចជាពាណិជ្ជករ និងវិនិយោគគិនទាំងឡាយ ដែលកំពុងវិនិយោគ ដើម្បីយើងរួមគ្នាជំរុញវិស័យកសិកម្មអោយកាន់តែឆាប់រីកចម្រើន។

ខ្ញុំសូមរដ្ឋមន្រ្តីកសិកម្មថ្មីយកចិត្តទុកដាក់ដោះស្រាយ និងជំរុញវិស័យកសិកម្មអោយកាន់តែរីកចម្រើនទៅមុខ។ ខ្ញុំសូមអំពាវនារដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សហគមន៌ និងសកម្មជនដែលស្រឡាញ់ព្រៃឈើ សូមបងប្អូនចូលរួមថែរក្សាការពារព្រៃឈើជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា។ សូមរួមគ្នារាយការណ៌មករាជរដ្ឋាភិបាលជាបន្ទាន់ ប្រសិនបើមានជនល្មើសទាំងឡាយណាបន្តកាប់ព្រៃកាប់ឈើខុសច្បាប់តទៅទៀត៕

13173667_1012773865437777_4722857513904426048_n

13179016_1012773842104446_5135985631912186915_n

13227178_1012773802104450_4090280458382745968_n

13230090_1012773808771116_1682517774813025845_n

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print