លោកឧត្តមសេនីយ៍លន់ សុផាត បានដាក់វិធានការបន្ថែមដល់កម្លាំងនគរបាល បន្តការយកចិត្តទុកដាក់ផ្តល់និងចែកជូនទឹកស្អាតនិងជួយផ្តល់ជម្រករស់នៅបណ្តោះអាសន្នអោយបានសមរម្យដល់ពលរដ្ឋ

ចែករំលែក៖

ខេត្តក្រចេះៈ​ ក្រៅពីការមានប្រសាសន៍ព្រមានរបស់លោកឧត្តមសេនីយ៍ លន់ សុផាត ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ឧសភា ក្នុងកិច្ចប្រជុំប្រចាំខែ គឺនិងចាត់វិធានការលើមន្រ្តីនគរបាលខេត្តរូបណា ដែលធ្វើសកម្មភាពដាក់បណ្តុំកុងត្រូលជជុះត្រួតពិនិត្យខុសច្បាប់ ហើយនិងមានវិធានការដល់បុគ្គលណាដែលប្រព្រឹត្តសកម្មភាពនេះ ពិសេសលោកអធិការនគរបាលស្រុក-ក្រុង ដែលបណ្តែតបណ្តោយមិនមានវិធានការលើមន្រ្តីខ្លួននោះ។ លោកឧត្តមសេនីយ៍លន់ សុផាត ក៏បាន ជម្រុញឲ្យនាយ-នាយ រងនគរបាលបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចការងារ តាមតួនាទីភារៈកិច្ចអនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខេត្ត-ស្រុក ដើម្បីពង្រឹងលើសន្តិសុខមូលដ្ឋានប្រយោជន៍ការពារសន្តិសុខការរស់នៅរបស់ពលរដ្ឋ។ បន្ថែមពីលើនេះលោកឧត្តមសេនីយ៍លន់ សុផាត បានដាក់វិធានការបន្ថែមដល់កម្លាំងនគរបាល បន្តការយកចិត្តទុកដាក់ផ្តល់និងចែកជូនទឹកស្អាតនិងជួយផ្តល់ជម្រករស់នៅបណ្តោះអាសន្នអោយបានសមរម្យដល់ពលរដ្ឋនៅតាមស្រុកគោលដៅណា ដែលប្រឈមនិងគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិផ្សេងៗ។ ពិសេសការផ្តល់សេវាបម្រើការងារ ធ្វើទៅតាមតម្រូវការផ្សេងៗជូនពលរដ្ឋឲ្យបានឆាប់រហ័សនិងទាន់ពេលវេលាជូនទៅពួកគាត់ តបទៅតាមទិសដៅផែនការរបស់អគ្គស្នងការនគរបាលជាតិ៕​

image image image image image image image image image image

សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print