ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាន៍ថាៈ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព ជាមូលដ្ឋានគ្រឹះ ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ លោកគ្រូ អ្នកគ្រូទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្ម ប្រើអស់នូវកម្លាំងកាយចិត្ត ផ្តល់នូវដំបូន្មាន ចំណេះដឹង ចំណេះធ្វើ កសាងបាននូវសសរគ្រឹះដ៏រឹងមាំ (ធនធានមនុស្ស) ដែលរុញច្រាននាវាកម្ពុជាពីបាតដៃទទេ មកមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។
គុណរបស់លោកគ្រូអ្នកគ្រូ ចំពោះសិស្សានុសិស្សទាំងអស់គឺមិនអាចកាត់ថ្លៃបានឡើយ ប្រៀបដូចជាគុណឳពុកម្តាយអញ្ចឹងដែរ ហេតុនេះ ទើបគេតែងនិយាយថាលោកគ្រូអ្នកគ្រូ គឺជាឳពុកម្តាយទី២របស់សិស្សគ្រប់រូប។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ លោក ទាំងអស់គ្នាជាអតីតសិស្សរួមថ្នាក់នៃវិទ្យាល័យសន្ធរម៉ុក (បច្ចុប្បន្នវិទ្យាល័យ ជាសីុម សន្ធរម៉ុក) បាននាំគ្នាទៅសួរសុខទុក្ខលោកគ្រូ សរ មាស អតីតសាស្រ្តាចារ្យនៃវិទ្យាល័យសន្ធរម៉ុក ដែលកំពុងមានជម្ងឺជាទម្ងន់នៅគេហដ្ឋានរបស់លោកផ្ទាល់។ ទោះបីជាពេលវេលាកន្លងផុតទៅយូរហើយក្តី ប៉ុន្តែពួកយើងនៅតែមិនភ្លេចនូវគុណូបការ:របស់លោកគ្រូបានឡើយ៕
ដោយ សុខ ខេមរា