ដំណើរការជួសជុលឡើងវិញ ទំនប់អាងទឹកព្រៃផ្តៅ សម្រេចលទ្ធផលបានប្រមាណ ៦៥ ភាគរយ ហើយ

ចែករំលែក៖

ខេត្តកំពតៈ​ គិតត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ នេះ ដំណើរការជួសជុលឡើងវិញ ទំនប់អាងទឹកព្រៃផ្តៅ ស្ថិតក្នុងឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត សម្រេចលទ្ធផលបានប្រមាណ ៦៥ ភាគរយ ហើយ ។

ការដ្ឋានជួសជុលឡើងវិញ ទំនប់អាងទឹកព្រៃផ្តៅ ត្រូវបានចាប់ដំណើរការ កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានទំហំការងារ៖ ជួសជុលទំនប់អាងទឹក ប្រវែង ២.២៥០ ម៉ែត្រ ស្តារប្រឡាយរង ចំនួន ០៣ ខែ្ស សរុបប្រវែង ៤.៨០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត ។ ការដ្ឋាននេះគ្រោងនឹងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ ២០១៦ ខាងមុខ ។

ក្រោយពេលជួសជុលរួច ទំនប់អាងទឹកព្រៃផ្តៅ នឹងមានលទ្ធភាពស្តុកទឹកបានប្រមាណ ២.៥០០.០០០ ម៉ែត្រគូប សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលលើផ្ទៃដីដំណាំស្រូវវស្សា ចំនួន ១.២០៥ ហិកតា ស្រូវប្រាំង ចំនួន ១៨៨ ហិកតា និងដំណាំរួមផ្សំ ចំនួន ១៥ ហិកតា ៕

image image image image image

​ ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print