សាលារាជធានីគ្រោងជួសជុលកែលម្អ ផ្សារ​កណ្ដាល និង​ផ្សារ​ជម្ពូ​វ័ន

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំរដ្ឋបាល​រាជធានី​ភ្នំពេញកាលពី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភាឆ្នាំ ២០១៦ អង្គប្រជុំបាន​ពិភាក្សា​លើ​គម្រោងកែ​លម្អទីផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេសផ្សារ កណ្តាល និង ជម្ពូវ័ន ​។
ក្នុងកិច្ចប្រជុំនាពេលនោះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​ភិ​បាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​តែ​បាន​គិតគូរ​ពី​សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង​ផា​សុកភាព​ទាំង​ក្នុង និង​ក្រៅ​ទីផ្សារ​ ។ ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន មាន​ផ្សារ​របស់​រដ្ឋ​មាន​ចំនួន​២៥​ផ្សារ ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើការ​កែ​លម្អ​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ​ប្រសើរ ខណៈ ទីផ្សារ​មួយ​ចំនួន​មាន​រូបភាព​រញ៉េរញ៉ៃ​បាត់​សណ្តាប់ធ្នាប់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​បរិស្ថាន ក៏​ដូច​ជា សុខភាព​ប្រជាពលរដ្ឋ​ទាំង​អ្នកលក់ និង​អ្នកទិញ​ ព្រមទាំងសោភណភាពផងដែរ ។
លោកអភិបាល​នៃ​គណៈ​ភិ​បាល​រាជធានី ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្រើន​ជម្រើស​សម្រាប់​ការ​ ពិចារណា​លើ​ប្លង់​ស្ថា​ប្យក​ម្ម​, ទំហំ​តូប​, ចរន្ត​ខ្យល់​, អនាម័យ និង​បរិស្ថាន​ក្នុង​ផ្សារ​ជាដើម​។
ទោះយ៉ាងណាមន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ផ្សារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ទាំង​២៥​ក្នុង​រាជធានី​ភ្នំពេញ ចាំបាច់​ត្រូវ​តែ​ធ្វើការ​កែ​លម្អនិងពិចារណា​ គឺ​ផ្សារ​កណ្តាល និង​ផ្សារ​ជម្ពូ​វ័ន​បន្ទាប់ពីគេដឹងថា ផ្សារ​កណ្តាល​មាន​តូប​ផ្លូវការ​៨៧៤​តូប​, ផ្សារ​ជម្ពូ​វ័ន មាន​តូប​២០៤​តូបដែរនោះ ​៕

ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print