សម្តេចតេជោប្រតិកម្មបក្សប្រឆាំងដែលប្រមាថដល់កូនប្រុសរបស់សម្តេច

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំង ចំពោះបក្សប្រឆាំងដែលបានប្រមាថ និង ធ្វើអំពើថោកទាបដែលថាកូន (ហ៊ុន ម៉ាណែត)សម្តេចកិត្តិព្រឹទ្ធបណ្ឌិត(ប្រពន្ធ) ជាប្រពន្ធ របស់មេដឹកនាំវៀតណាមណាម្នាក់រួចបាន កូនយកទៅឲ្យ សុខ អាន ចិញ្ចឹម ។

សម្តេចតេជោបានប្រតិបត្តិកម្មបែបនេះ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញា បត្រជូនដល់និស្សិតជ័យលាភីសរុបចំនួន ៨៦០នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ សិក្សា២០១៤-២០១៥ និងឆ្នាំសិក្សា ២០១៥-២០១៦នៃសាកលវិទ្យាល័យ អាយអាយស៊ីបច្ចេកវិទ្យា ។

សម្តេចតេជោមានប្រសាសន៍បន្តថា គេអាចមួលបង្កាច់បែបនេះទៅរួច តើរឿង អ្វីទៀតដែលគេមិនអាចមួលបង្កាច់បាន? ខ្ញុំសូមផ្តាំទៅបក្សប្រឆាំង ខ្ញុំត្រូវប្រកាន់ ឥរិយាបថមួយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏ មិនឲ្យអ្នកឯងសុខដែរ ។ បើអ្នកឯងចង់ លេង ខ្ញុំកំដរលេងជាមួយអ្នកឯង ។ ម៉ាណែត ទៅអាមេរិក បាតុកម្មធ្វើអ្វីអត់ កើត បាតុករ៥០នាក់ អ្នកចូលរួមទទួល ហ៊ុន ម៉ាណែត ៥០០នាក់ ។ បាតុករ៣០ នាក់ អ្នកចូលរួមទទួល៥០០នាក់ ។ បាតុ ករ២៥នាក់ អ្នកចូលរួមទទួល៥០០នាក់ ដល់ធ្វើអ្វីមិនចេញបង្ហោះហ្វេសប៊ុកដែល មិនមែនជារឿងអ្វីថ្មីរបស់បក្សប្រឆាំងទេ។ សម្តេចតេជោមានប្រសាសន៍ថា កូន ប្រុសខ្ញុំថា ពុកខ្ញុំសូមប្រកាសតែម្តងត្រូវ ដាក់ខសន្យាជាមួយគ្នា ធ្វើ DNA បើសិនខ្ញុំ ជាកូនឪពុកខ្ញុំអ្នកឯងត្រូវដកខ្លួនចេញពី នយោបាយ ។ ផ្ទុយទៅវិញបើសិនជាខ្ញុំមិន មែនជាកូនពុកខ្ញុំមែន ខាងយើងត្រូវដកខ្លួន ចេញពីនយោបាយ ។ សម្តេចបានផ្ញើសារទៅវិញថា កុំរវល់ជា មួយពួកវា ។

ហ៊ុន ម៉ាណែត គឺជាមនុស្ស ដែលនឹងនធំជាងគេក្នុងចំណោមកូនទាំង អស់ តែដោយអត់ទ្រាំមិនបានជាមួយនឹង ការប្រមាថប្រពន្ធខ្ញុំ ស្មើទៅនឹងស្រីរបស់ មេដឹកនាំវៀតណាមម្នាក់ កូនរបស់ខ្ញុំទៅជា កូនមេដឹកនាំវៀតណាមម្នាក់ ។ ដូច្នេះខ្ញុំ ប្រាប់ឲ្យហើយចំណុចនេះមួយដាច់ខាត គ្មានការកែតម្រូវណាមួយ ហើយគ្មានការ ណែនាំណាមួយឲ្យខ្ញុំឃើញ អ្នកឯងមិនចាំ បាច់រកដៃ ហ៊ុន សែន ឲ្យជួួយអ្វីទេ។ ដំណើរ ការក្តីរបស់តុលាការគឺត្រូវធ្វើដោយតុលាការ ដោយគ្មានការពាក់ព័ន្ធជាមួយហ៊ុន សែនទេ កុំមកនិយាយ ។ ខ្ញុំឲ្យអ្នកឯងយកទៅផ្សាយ ហើយបើអ្នកឯងផ្សាយខុស អ្នកឯងត្រូវ ទទួលខុសត្រូវលើកនេះ ។ កុំយកទៅដាក់ ចំណងជើងផ្សេងណា៎ ។ យកល្អអ្នកឯងកុំ និយាយពីខ្ញុំតែម្តងគឺល្អហើយ ខ្ញុំនឹងពិនិត្យ មើលផ្លូវច្បាប់នានា បើអ្នកឯងហ៊ានផ្សាយ ខុសពីខ្ញុំនិយាយ…យកល្អអ្នកឯងកុំនិយាយ ពីខ្ញុំតែម្តងទៅ ៕

IMG_6673

IMG_6641

IMG_6645

IMG_6652

IMG_6659

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print