មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងពាក់ព័ន្ធបទល្មើសប្រើអំពើហឹង្សាលើអ្នកសារព័ត៍មាន

ចែករំលែក៖

ខេត្តរតនគីរីៈ អ្នកសារព័ត៌មានម្នាក់ ត្រូវបានមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមក ប្រើអំពើហឹង្សាដល់ផ្ទះ ខណៈអ្នកសារព័ត៌មានរូបនោះ បានចុះផ្សាយ ពីទង្វើខុសច្បាប់របស់ខ្លួន។
អ្នកសារព័ត៌មាន យុវជនខ្មែរជាអ្នកយកព័ត៌មាន ប្រចាំខេត្តរតនគីរី ម្នាក់ឈ្មោះ យ៉ន ទិត្យ ហៅ ទិត្យឥសាន្ត ត្រូវលោក ចាន់ សារឿន ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះបេសកម្មប្រចាំខេត្តរតនគីរី ប្រើអំពើហឹង្សា មកវាយដល់ផ្ទះ នៅវេលាម៉ោង ៦និង៤៥ នាទី ព្រលប់ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៦ ខណៈអ្នកសារព័ត៌មានរូបនោះ ចុះផ្សាយពីក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសអត់ច្បាប់ នៅភូមិ ដាល ឃុំ ញ៉ាង ស្រុក អណ្ដូងមាស ខេត្តរតនគីរី នៅទន្លេសេសាន្ត ថាលោក ចាន់ សារឿន ជាអ្នកកាងអាជីវកម្មធ្វើរ៉ែមាសខុសច្បាប់នោះ។
លោក យ៉ន ទិត្យអ្នកយកព័ត៌មាន យុវជនខ្មែរព័ត៌មាន បានអោយដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោកបានចុះផ្សាយពីភាព អសកម្មរបស់ជំនាញរ៉ែ និងថាមពល និងការឃុបឃិត ជាលក្ខណៈប្រព័ន្ធ រវាងអាជ្ញាធរពាក់ព័ន្ធ និង ក្រុមឈ្មួញល្មើសច្បាប់។ ដល់ល្ងាចថ្ងៃដដែលលោក ចាន់ សារឿន បើកឡានដល់ផ្ទះលោក យ៉ន ទិត្យ ហៅចេញមកក្រៅ និយាយពីរបីមាត់ក៏ ស្ទុះមកវាយតែម្ដង ។
ជុំវិញករណីប្រើអំពើហឹង្សាខាងលើនេះ លោក ចាន់ សារឿន មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មិនអាចសុំការបំភ្លឺណាមួយបានទេ នៅរសៀលថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៦ នេះ ដោយទូរស័ព្ទចូលហើយមិនមានអ្នកលើក (លេខទូរស័ព្ទលោក ចាន់ សារឿន ០៩៧៩៦៦៥៦៦៦)។
អាជីវកម្មរ៉ែមាស ស្ថិតនៅមាត់ទន្លេសេសាន្ត ភូមិ ដាល ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី​ គឺគេបានដាក់គ្រឿងចក្រ ជីកកកាយច្រាំងទន្លេ និង ទប់ទំនប់កាត់ទន្លេ ដើម្បីទៅជីកកកាយដឹកយកដីរ៉ែ ពីត្រើយម្ខាងទៀត ជាច្រើនខែមកហើយ តែលោក ផាត់ សម្បត្តិ អភិបាលស្រុកអណ្ដូងមាសស្ដីទី បានត្រឹមបញ្ជាក់ថា អត់ច្បាប់ ក៏ប៉ុន្តែអាជីវកម្មនោះនៅតែធ្វើសកម្នភាពដដែល។ រហូតដល់ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៦ នេះ ទើបលោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្តរតនគីរី ធ្វើជាភ្ញាក់ខ្លួន ដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យ និង ធ្វើកំណត់ហេតុ ។
គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តរតនគីរី នៅតែព្រឺ​ រងារ ចំពោះជនរកសីុល្មើសច្បាប់ តែងតែ ប្រើអំពើហឹង្សា មកលើអ្នកសាព័ត៌ ជាច្រើនលើកច្រើនសារ ហើយអ្នកសារព័ត៌មាន បានដាក់ពាក្យបណ្ដឹងចូលសាលាដំបូងខេត្ត។ តែហាក់ដូចជា មានការយឺតយ៉ាវ និង ហាក់ដូចជាពុំមានដំណោះស្រាយណាមួយឡើយ ដូចជាករណីឈ្មួញដឹកឈើវាយរថយន្តអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៤ និងករណីឈ្មួញរកសីុដឹកឈើប្រណិតល្មើសច្បាប់ បើករថយន្តកៀរ រថយន្តអ្នកសារព័ត៌មាន ទំលាក់ពីលើថ្នល់មិនបានសម្រេច ហើយចុះមកក្របួចកអាវវាយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ រហូតដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ និងរកយុត្តិធម៌ នៅឡើយទេ។ បើទោះជា ក្រសួងមហាផ្ទៃ បានចេញលិខិត ជូនអាជ្ញាធរខេត្ត តម្រូវអោយអាជ្ញាធរខេត្ត រក្សាសុវត្ថិភាពដល់អ្នកសារព័ត៌មាន ក្នុងការបំពេញបេសកកម្ម យកព័ត៌មានយ៉ាងណាក៏ដោយ៕

image image
ដោយ ភួង ផុន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print