ខេត្តរតនគិរី៖ នាទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានបន្តដឹកនាំក្រុមការងារជំនាញ ថ្នាក់ស្នងការ នាយការិយាល័យជំនាញ ប្រជុំដោះស្រាយបញ្ហាប្រឈមរបស់កងកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី។
នៅក្នុងអង្គប្រជុំលោកមេបញ្ជាការរង ហុង វិណុល បានដោះស្រាយបញ្ហា និងណែនាំជំនាញ ក៏ដូចជាផ្តល់នូវបទពិសោធន៍ជម្រុញអោយក្រុមការងារមានការអនុវត្តអោយត្រូវតាមតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខ ខេមរា
...