អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអនុវត្តនៅតាមភូមិ-សង្កាត់មានសុវត្តិភាពនៅក្នុងមូលដ្ឋានលោក ចាន់​ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព​ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដោយគ្មានច្បាប់​ ហើយជាលិទ្ធផលឃាត់ខ្លួនប្តីប្រពន្ធ២នាក់ផងដែរ​ ។

ករណីខាងលើនេះ​បានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧៦ ក្រុម ២៤៧ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ​ ដោយមានការអនុញាតិពីលោក ស្រី ម៉ាកនី ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ពីលោក គួច​ ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។

លោក ចាន់​ បណ្ឌិត​ បានឲ្យដឹងថា​ ម្ចាស់ទីតាំងដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ម៉ៅ សំអូន និងប្រពន្ធឈ្មោះ ឈឿន លីណា ផ្ទះលេខ ៧៦ ក្រុម២៤៧ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានដកហូតទូហ្គេមបាញ់ត្រី ១ទូ  ។

លោក ចាន់​ បណ្ឌិត​ បន្តទៀតថា​ ទីតាំងខាងលើនេះក្រុមការងារចម្រុះខណ្ឌបានបង្ក្រាបចំនួន ៣លើករួចមកហើយ​ តែម្ចាស់ផ្ទះនៅតែរឹងទទឹងមិនព្រមឈប់ជួលផ្ទះដល់ម្ចាស់ហ្គេមនោះ ហើយលើកនេះ​អាជ្ញាធរនិងអនុវត្តតាមវិធានការច្បាប់គឺសូមឲ្យម្ចាស់ចូលមកបង្ហាញខ្លួននៅចំពោះមុខច្បាប់ផងដែរ ។ ចំណែកឯប្តីប្រពន្ធ២នាក់ដែលសមត្ថកិច្ចត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ដើម្បីបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី​ ៕

IMG_8046

IMG_8047

IMG_8048

IMG_8044

IMG_8045

ដោយ៖ ស​ ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print