ស្ទើតែមិនគួរឲ្យជឿកូនស្រីហ៊ានលើកដៃកាប់ស្លាប់ម្ដាយរបស់ខ្លួនបង្កើតព្រោះតែខឹងគាត់ស្តីបន្ទោសឲ្យ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ស្ត្រីមានសតិមិនល្អម្នាក់ បានធ្វើឃាតម្តាយដោយយកផ្លែកណ្តៀវ កាប់ម្តាយបង្កើតរហូតដល់ស្លាប់បង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិ សំរោង ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលមានរឿងឃាតកម្មនេះ កើតឡើងគេឮសូសំឡេងអ្នកស្រី ហួត អូន អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបានស្តីបន្ទោស ឲ្យកូនស្រីឈ្មោះ ហេង ម៉ាលី អាយុ៣១ឆ្នាំ របស់នៅក្នុងបន្ទុកជាមួយដោយម្តាយបាន និយាយថា “ង៉ែងម៉េចក៏រអ៊ូច្រើនម្លេ៉ះ?”។ បន្ទាប់មកក៏ឮសំឡេងម្តាយស្រែកអូយៗ រួចក៏ស្ងាត់ទៅវិញ ។ ឃើញសភាពមិនស្រួល បែបនេះអ្នកជិតខាងបានទៅមើលស្រាប់ តែឃើញម្តាយឈ្មោះ ហួត អូន ដេកស្លាប់ ក្នុងថ្លុកឈាមលើផ្ទះ ។ ចំណែកកូនស្រី ឈ្មោះ ហេង ម៉ាលី កំពុងកាន់ផ្លែកណ្តៀវ នៅនឹងដៃដោយមានឈាមប្រឡាក់ជាប់ ផ្លែកណ្តៀវទៀតផង ។

លោក សំា ហេង អធិការនគរបាល ស្រុកក្រូចឆ្មាបានឲ្យដឹងថា សពស្រ្តីរងគ្រោះ មានស្នាមកាប់ចំកមួយកន្លែង និងចំដើម ទ្រូងមួយកន្លែង ដេកស្លាប់នៅលើផ្ទះរបស់ ខ្លួន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ជិតខាងផ្ទះកើតហេតុបានឲ្យដឹងថា កូនស្រី (នារីដៃដល់) ជាមនុស្សវិកលចរិតទើប ហ៊ានលើកដៃកាប់សម្លាប់ម្តាយបង្កើត ដោយគ្មានញញើតបែបនេះ ។

លោកអធិការស្រុកក្រូចឆ្មាបានឲ្យដឹង ដែរថា នារីដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនជាក់ស្តែងនៅនឹងកន្លែងកើេតហេតុនាំ យកទៅអធិការដ្ឋាននគរបាលស្រុកដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនិតិវិធី ៕

IMG-20160513-WA0000

IMG-20160513-WA0001

IMG-20160513-WA0002

IMG-20160513-WA0005

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print